ព័ត៌មានអន្ដរជាតិ
ក្ដៅៗ រកឃើញបំណែកយន្តហោះ រុស្ស៊ី ដែលធ្លាក់ ខណៈអ្នកដំណើរទាំងអស់គ្មានសង្ឃឹមនៅមានជីវិត
ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃអង្គារថា បំណែកនៃយន្ដហោះ AN-26 ដែលបានបាត់ខ្លួននៅឧបទ្វីប Kamchatka នៅចុងភាគខាងកើតប្រទេសរុស្ស៊ី ត្រូវបានគេរកឃើញនៅជិតព្រលានយន្តហោះ ដែលវាត្រៀមនឹងចុះចត ។

ទន្ទឹមនោះ មិនមានរបាយការណ៍នៃអ្នករស់រានមានជីវិតនោះទេ ខណៈដែលអាជ្ញាធរបានរកឃើញបំណែកនៃយន្តហោះចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីអាកាសយានដ្ឋានមួយនៅភូមិ Palana ។
អាជ្ញាធរបាននិយាយថា យន្ដហោះម៉ាស៊ីនភ្លោះដែលដឹកមនុស្ស ២៩ នាក់បានធ្លាក់លើភ្នំ ខណៈដំបូងឡើយ យន្តហោះនេះត្រូវបានគេជឿថាធ្លាក់ចូលទៅក្នុងសមុទ្រ ហើយនាវាត្រូវបានបញ្ជូនទៅកន្លែងនោះដើម្បីស្វែងរក ។

របាយការណ៍ចុងក្រោយបាននិយាយថា យន្ដហោះបានបែកជាពីរផ្នែក ដោយមួយផ្នែកបានធ្លាក់ចូលសមុទ្រ និងមួយផ្សេងទៀតធ្លាក់នៅលើដី ។
ក្រសួងសង្គ្រោះបន្ទាន់របស់ប្រទេសរុស្ស៊ី បាននិយាយថា យន្ដហោះម៉ាស៊ីនភ្លោះប្រភេទ AN-26 កំពុងធ្វើដំណើរចេញពីទីក្រុង Petropavlovsk-Kamchatsky ទៅភូមិ Palana នៅភាគខាងជើងឧបទ្វីប Kamchatka នៅពេលយន្តហោះ បាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកព្យាករណ៍អាកាសធាតុបានបញ្ជាក់ថា នៅពេលយន្តហោះធ្លាក់ អាកាសធាតុនៅតំបន់នោះមានពពកក្រាស់ ហើយពពកទាំងនោះនៅលើផ្លូវរបស់យន្ដហោះ ក្នុងរយៈកម្ពស់ ៣០០ ទៅ ៦០០ ម៉ែត្រ ។
គួរបញ្ជាក់ថា យន្តហោះប្រភេទ AN-26 ដែលបាត់នោះបានដាក់ដំណើរការប្រើប្រាស់នៅឆ្នាំ ១៩៨២ ហើយគ្រោងនឹងឈប់ដំណើរការពីសេវាកម្មនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច