ព័ត៌មានអន្ដរជាតិ
កូវីដទើបធូរស្បើយបានបន្តិច! ឥណ្ឌា អនុញ្ញាតឲ្យរៀបចំពិធីបុណ្យជួបជុំទ្រង់ទ្រាយធំមួយ
មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលនៃរដ្ឋ Uttar Pradesh នឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ Kanwar Yatra ប្រចាំឆ្នាំនៅក្នុងរដ្ឋនេះ ចាប់ពីថ្ងៃទី ២៥ ខែកក្កដាទៅ ហើយក្រុមមន្ត្រីត្រូវបានស្នើសុំឲ្យសម្របសម្រួល ជាមួយរដ្ឋនានានៅជិតខាង ដើម្បីធានាថា គោលការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជូន។
ការអនុញ្ញាតនេះ បានធ្វើឡើងស្របពេលដែលករណីឆ្លងកូវីដក្នុងរដ្ឋនេះ ហាក់មានការធូរស្បើយបានបន្តិច។
ពិធីបុណ្យនេះ គឺជាការដងទឹកពីទន្លេគង្គា នៅខណ្ឌ Haridwar ហើយដង្ហែក្បួនជាទ្រង់ទ្រាយធំ យកទឹកទៅថ្វាយនៅប្រាសាទព្រះសិវៈនៅតាមតំបន់របស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋ Uttarakhand បានលុបចោលព្រឹត្តិការណ៍នៅឆ្នាំនេះ ដោយលើកឡើងពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩។
លោក Navneet Sehgal រដ្ឋលេខាធិការទី២នៃរដ្ឋ Uttar Pradesh បានប្រាប់ PTI ថា “លោក Yogi Adityanath មន្ត្រីកំពូលរបស់រដ្ឋ បានស្នើឲ្យមានការសម្របសម្រួលជាមួយរដ្ឋនៅជិតខាង ដូចជារដ្ឋ Bihar and Uttarakhand ហើយធានាថា គោលការណ៍ណែនាំទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានអនុវត្តអំឡុងពិធីបុណ្យនោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Express
ចុចអាន៖ ឥណ្ឌាអះអាងថា វីរុសបំប្លែងខ្លួន Delta ធ្វើឲ្យអ្នកជំងឺមានដំបៅរលួយ ឈានទៅដល់ការកាត់អវយវៈចោល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ