Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួន Delta កំពុងវាយលុក! ថៃ ព្រមានអំពីស្ថានភាពអាក្រក់បំផុត មួយថ្ងៃអាចឆ្លង ១ម៉ឺនករណី

បានផុស

នៅ

ស្របពេលវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta កំពុងវាយលុកប្រទេសថៃ, មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩​ (CCSA) បានព្រមានថា ចំនួនមធ្យមនៃករណីឆ្លងកូវីដប្រចាំថ្ងៃ នឹងកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈបច្ចុប្បន្ន មន្ត្រីសុខាភិបាលកំពុងត្រៀមខ្លួនសម្រាប់ករណីថ្មីប្រចាំថ្ងៃ ដែលអាចឈានដល់១០,០០០ករណី។

ដោយសារតែវីរុសបំប្លែងខ្លួននេះ ថៃមិនមែនជួបប្រទះត្រឹមតែចំនួននៃការឆ្លងថ្មីកើនឡើងនោះទេ ប៉ុន្តែចំនួនអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងដាក់ខ្យល់អុកស៊ីសែន ក៏កើនឡើងផងដែរ។

ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសលោកស្រី Pensom Lertsithichai បានឲ្យដឹងថា CCSA រំពឹងថា ករណីធ្ងន់ធ្ងរនឹងបន្តកើនឡើង។ អ្វីដែលយើងកំពុងជួបប្រទះនៅក្នុងប្រទេសថៃ គឺការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួន Delta។

ដោយសំដៅទៅការសិក្សានាពេលថ្មីៗនេះ ស្តីពីការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta នៅក្នុងប្រទេសដទៃទៀត លោកស្រីនិយាយថា ផ្អែកលើទិន្នន័យដែលបានរកឃើញ ចំនួនករណី កូវីដអាចកើនឡើងទ្វេដងរៀងរាល់ ២ សប្តាហ៍។

ប្រទេសថៃ អាចនឹងមានករណីថ្មីៗប្រចាំថ្ងៃ កើនដល់ ១០,០០០ករណី ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៤នាក់និងឆ្លងថ្មី ៦,៥១៩ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម