Connect with us

ព័ត៌មានអន្ដរជាតិ

ទើបព្រមានម្សិលមិញ ថ្ងៃនេះ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុត បំបែកកំណត់ត្រានិងឆ្លងជាង ៧ពាន់ករណី

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៧៥នាក់និងឆ្លងថ្មី ៧,០៥៨ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៦,៩៩០ករណីជាប្រជាជនទូទៅនិង ៦៨ ករណីជាអ្នកទោសជាប់ពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន ៤,៩៧៨ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ២៧៩,៣៦៧ នាក់ ក្នុងនោះមាន ២០៨,៧២៣នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន មានការឆ្លងសរុប ៣០៨,២៣០ករណី ក្នុងនោះមាន ២៣៦,១៤៩នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ២,៣៦៨នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ២,៤៦២នាក់។

កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៦១នាក់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

កំណត់ត្រាថ្មីនេះ បានកើតឡើងបន្ទាប់ពី មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩​ (CCSA) បានព្រមានថា ចំនួនមធ្យមនៃករណីឆ្លងកូវីដប្រចាំថ្ងៃ នឹងកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈបច្ចុប្បន្ន មន្ត្រីសុខាភិបាលកំពុងត្រៀមខ្លួនសម្រាប់ករណីថ្មីប្រចាំថ្ងៃ ដែលអាចឈានដល់១០,០០០ករណី។

ដោយសារតែវីរុសបំប្លែងខ្លួន Delta, ថៃមិនមែនជួបប្រទះត្រឹមតែចំនួននៃការឆ្លងថ្មីកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែចំនួនអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងដាក់ខ្យល់អុកស៊ីសែន ក៏កើនឡើងផងដែរ។

ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសលោកស្រី Pensom Lertsithichai បានឲ្យដឹងថា CCSA រំពឹងថា ករណីធ្ងន់ធ្ងរនឹងបន្តកើនឡើង។ អ្វីដែលយើងកំពុងជួបប្រទះនៅក្នុងប្រទេសថៃ គឺការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួន Delta។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វីរុសបំប្លែងខ្លួន Delta កំពុងវាយលុក! ថៃ ព្រមានអំពីស្ថានភាពអាក្រក់បំផុត មួយថ្ងៃអាចឆ្លង ១ម៉ឺនករណី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម