Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរហើយ! វីរុសកូវីដបំប្លែងខ្លួនថ្មី “Delta Plus” វាយលុកដល់ប្រទេសជោគជ័យចាក់វ៉ាក់សាំង

បានផុស

នៅ

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃពុធថា វីរុសកូវីដបំប្លែងខ្លួនថ្មី “Delta Plus” ត្រូវបានគេរកឃើញជាលើកដំបូងនៅអ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមកាសែត Jerusalem Post បានឲ្យដឹងថា វីរុស “Delta Plus” ត្រូវបានគេរកឃើញនៅក្នុងមនុស្សចំនួន ៤ នាក់ ។

ទន្ទឹមនោះ រដ្ឋបាលទីក្រុង Tel Aviv ក៏បានកំណត់ការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលវិលត្រឡប់មកពីបរទេសវិញ រហូតទាល់តែការធ្វើតេស្តរកកូវីដនៅឯព្រលានយន្តហោះ ចេញលទ្ធផលអវិជ្ជមាន ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន ៥២១ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

កន្លងមក អ៊ីស្រាអែល បានជោគជ័យគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ពោលចំនួនករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ២០ ករណីនៅដើមខែមុន ដោយសារយុទ្ធការចាក់វ៉ាក់សាំង ហើយបានបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួនដូចជា ការពាក់ម៉ាស ជាដើម ចាប់តាំងពីខែកុម្ភៈ ។

ប៉ុន្តែក្រោយមកប្រទេសអ៊ីស្រាអែល តម្រូវឲ្យប្រជាជនពាក់ម៉ាស់នៅតាមទីកន្លែងបិទជិតជាដាច់ខាតវិញ ស្របពេលមានការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន “Delta” ឬគេស្គាល់ពីមុនថាជាវីរុសឥណ្ឌា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអ៊ីស្រាអែល មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៨៤ ម៉ឺនករណី និងមានអ្នកស្លាប់ចំនួន ៦,៤២៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ នាទីute មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម