ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅ Florida កើនដល់ ៥៤នាក់
អភិបាលតំបន់ Miami-Dade លោកស្រី Daniella Levine Cava បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងការបាក់រលំផ្នែកខ្លះនៃអគារ Champlain Towers South កម្ពស់ ១២ ជាន់នៅទីក្រុង Surfside នៃរដ្ឋ Florida បានកើនឡើងដល់ ៥៤ នាក់ហើយ។

លោកស្រីនិយាយថា មនុស្សចំនួន ៨៦ នាក់ទៀតនៅតែកំពុងបាត់ខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងរយៈពេល ១៤ ថ្ងៃ នឹងប្តូរពីការជួយសង្គ្រោះទៅជាការស្វែងរកវិញ នៅពាក់កណ្តាលអធ្រាត្រ។
ស្របពេលជាមួយគ្នានោះ លោក Raide Jadallah ជំនួយការប្រធានក្រុមពន្លត់អគ្គិភ័យតំបន់ Miami-Dade បានប្រាប់ក្រុមគ្រួសារនៅឯសន្និសីទខ្លីមួយ កាលពីថ្ងៃពុធថា ក្រុមរុករកនិងជួយសង្គ្រោះបានសន្និដ្ឋានថា គ្មានឱកាសរកឃើញអ្នកនៅរស់រានមានជីវិត ក្នុងគំនរបាក់បែកនោះទេ។

លោក Jadallah បន្ថែមថា ក្រុមសង្គ្រោះបន្ទាន់នឹងដកសត្វសុនខជួយសង្គ្រោះ និងឧបករណ៍ចាប់សំឡេងចេញ ប៉ុន្តែនឹងបន្តស្វែងរកតាមរយៈគំនរបាក់បែកសម្រាប់សាកសពជនរងគ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ផ្នែកនៃអគារដែលបាក់នៅ Florida ត្រូវបានដាក់គ្រឿងផ្ទុះ កម្ទេចចោល (មានវីដេអូ)

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង