Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់រយនាក់នៅ បាងកក ដេកកៀកៗគ្នានៅក្រៅវត្តចាំធ្វើតេស្តរកកូវីដ

បានផុស

នៅ

មនុស្សរាប់រយនាក់បានដេករង់ចាំនៅខាងក្រៅវត្តមួយ នៅទីក្រុងបាងកក ដើម្បីត្រៀមធ្វើតេស្តរកកូវីដដោយឥតគិតថ្លៃ ដែលចាប់ផ្តើមនៅពេលព្រឹក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សម្នាជាច្រើនត្រូវបានគេថតរូបនៅខាងក្រៅវត្ត Phra Si Rattana Mahathat ក្នុងសង្កាត់ Bang Khen ទីក្រុងបាងកក ។ ការធ្វើតេស្តបានចាប់ផ្តើមនៅម៉ោង ៨ ព្រឹក ហើយអ្នកទៅតេស្តបានឈរតម្រង់ជួរតាំងពីម៉ោង ៦ ព្រឹក ប៉ុន្តែពួកគេនៅតែត្រូវត្រឡប់ទៅផ្ទះវិញដដែល ដោយសារទីតាំងនោះមានសមត្ថភាពផ្ទុកមនុស្សតែ ៩០០ នាក់ និងកង្វះព័ត៌មានច្បាស់លាស់ សម្រាប់ការធ្វើតេស្ត ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាជនថៃរំពឹងថា រដ្ឋាភិបាលនឹងដោះស្រាយដល់ហ្វូងមនុស្សទៅតេស្ត ឲ្យបានល្អប្រសើរជាងមុន ។ ពួកគេនិយាយថា រដ្ឋាភិបាលអាចផ្តល់ដំណឹងតាមអ៊ីនធឺណិត ឬផ្តល់ទីតាំងធ្វើតេស្តផ្សេងទៀត ។

អ្នកខ្លះទៀតនិយាយថា រដ្ឋាភិបាលគួរតែផ្ដល់ឧបករណ៍តេស្តរហ័ស ទៅឲ្យមនុស្សធ្វើតេស្តខ្លួនឯងនៅផ្ទះ និងជៀសវាងការប្រមូលផ្តុំគ្នា ជាការតម្រង់ជួរវែងបែបនេះ ។

ទន្ទឹមនោះ លោក Wiroj Lakkhanaadisorn មកពីគណបក្សឆ្ពោះទៅមុខ បាននិយាយថា “ការប្រើឧបករណ៍តេស្តរហ័ស នឹងបង្កើនល្បឿននៃការធ្វើតេស្ត ។ សូមអនុញ្ញាតឲ្យសាធារណជន ទទួលបានការធ្វើតេស្តបែបនេះ” ។

ចំណែកអ្នកផ្សេងទៀតដែលបានឈរតម្រង់ជួររង់ចាំនិយាយថា មនុស្សជាច្រើនមិនហ៊ានចាកចេញពីទីតាំងនោះទេ ហើយត្រូវរង់ចាំ និងដេកនៅតាមផ្លូវដើម្បីធ្វើតេស្តរកកូវីដ ខណៈអ្នកខ្លះទៀត ត្រូវការតេស្តដើម្បីទទួលបានវិញ្ញាបនប័ត្រសម្រាប់ធ្វើការងារ ។

គួររំឭកថា កាលពីដើមខែនេះ គ្រូពេទ្យក៏បានថតរូបមនុស្សជាច្រើន ដេករង់ចាំការព្យាបាលជំងឺកូវីដ ១៩ នៅខាងក្រៅមន្ទីរពេទ្យក្រុងបាងកក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ កូវីដនៅ បាងកក ធ្ងន់ធ្ងរពេក! ថៃ នឹងប្រែព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ធ្វើជាមន្ទីរពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ២១ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម