ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ COVAX គ្រោងផ្តល់វ៉ាក់សាំងឲ្យបាន៥២០លានដូសទៅអាហ្វ្រិក
កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX គ្រោងនឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ឲ្យបានចំនួន៥២០លានដូសទៅទ្វីបអាហ្វ្រិកនៅក្នុងឆ្នាំនេះ។ នេះជាការឲ្យដឹងពីប្រធានគម្រោងកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា។
លោក Aurelia Nguyen នាយកគ្រប់គ្រងគម្រោង COVAX បានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោកប្រចាំតំបន់អាហ្វ្រិកថា រហូតដល់ពេលនេះ គម្រោងមិនសប្បាយចិត្តនឹងដំណើរការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនឡើយ ប៉ុន្តែថា ការផ្គត់ផ្គង់នឹងបង្កើនចាប់ពីខែកញ្ញា។

ផែនការផ្គត់ផ្គង់ត្រូវបានពន្យាពេលផ្នែកខ្លះដោយសារប្រទេសឥណ្ឌាបានរឹតត្បិតក្នុងការនាំចេញវ៉ាក់សាំងដែលបានរាំងស្ទះដល់គម្រោងដើម្បីទទួលបានវ៉ាក់សាំងពីវិទ្យាស្ថានឥណ្ឌា Serum ដែលជាស្ថាប័នផលិតវ៉ាក់សាំងបំផុតមួយក្នុងពិភពលោកដែលកំពុងផលិតវ៉ាក់សាំង AstraZeneca។
លោក Nguyen បានឲ្យដឹងថា រហូតដល់ពេលនេះ COVAX ទើបតែចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩បានចំនួន២៥លានដូសប៉ុណ្ណោះទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤៤។
នៅត្រឹមបំណាច់ឆមាសទី១ ឆ្នាំ២០២២ គម្រោង COVAX គ្រោងនឹងបង្កើនការផ្គត់ផ្គង់ឲ្យបានជិត៨៥០លានដូសទៅទ្វីបអាហ្វ្រិកដែលជាកន្លែងមានអត្រាវ៉ាក់សាំងបង្ការកូវីដ-១៩ទាបជាងគេបំផុតក្នុងពិភពលោក។
កាលពីខែមីនា នាយកប្រតិបត្តិសម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាអង្គការមួយសហការដឹកនាំគម្រោង COVAX បាននិយាយថា គម្រោងមានគោលដៅចែកចាយវ៉ាក់សាំងឲ្យបាន៧២០លានដូសទៅអាហ្វ្រិកនៅក្នុងឆ្នាំ២០២១។

លោក Nguyen បានឲ្យដឹងថា COVAX បានកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា និងវិទ្យាស្ថានឥណ្ឌា Serum ដើម្បីបន្តទទួលបានវ៉ាក់សាំងនៅឆ្នាំនេះ បើទោះជាស្ថានភាពប្រែប្រួលក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ