ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer៖ ការចាក់វ៉ាក់សាំងបន្ថែមដូស បង្កើនអង់ទីគ័រខ្ពស់ជាងការចាក់ទាំង២ដូសដំបូង ពី៥ទៅ ១០ដងឯណោះ
ក្រុមហ៊ុន Pfizer និង BioNTech បានបញ្ចេញទិន្នន័យដំបូងពីការសិក្សា លើការចាក់វ៉ាក់សាំងកូវីដបន្ថែមដូស ដោយនិយាយថា ការចាក់ដូសទី៣ ក្រោយចាក់ដូសទី២ បានប្រហែល ៦ ខែ បាន បង្កើនអង់ទីគ័រខ្ពស់ជាងការចាក់ទាំង២ដូសដំបូង ពី៥ទៅ ១០ដងឯណោះ។

ក្រុមហ៊ុនទាំង២ បាននិយាយថា ពួកគេរំពឹងថា នឹងផ្សព្វផ្សាយទិន្នន័យដែលមានខ្លឹមសារបន្ថែមទៀត ក្នុងពេលឆាប់ៗ ហើយនឹងបញ្ជូនទៅ រដ្ឋបាលចំណីអាហារនិងឱសថ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
Pfizer និយាយថា ភស្ដុតាងជាក់ស្តែងពីប្រទេសអ៊ីស្រាអែលបានបង្ហាញពីការថយចុះ នូវប្រសិទ្ធភាព ប្រហែល៦ខែបន្ទាប់ពីប្រជាជនបានចាក់វ៉ាក់សាំងគ្រប់២ដូស។

ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខណៈពេលដែលការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ នៅតែមានកម្រិតខ្ពស់ក្នុងរយៈពេល៦ខែពេញនោះ, ការថយចុះប្រសិទ្ធភាពក្នុងការប្រឆាំងនឹងរោគសញ្ញា និងការបន្តកើតមាននៃវីរុសបំប្លែងខ្លួន គឺជាកត្តាសំខាន់ដែលជំរុញឲ្យយើងជឿថា ការចាក់បន្ថែមដូសទី៣ គឺចាំបាច់ណាស់ដើម្បីរក្សាកម្រិតការពារខ្ពស់បំផុត”។
លើសពីនេះទៀត ក្រុមហ៊ុនកំពុងធ្វើការលើគម្រោង ក្នុងការសាកល្បងវ៉ាក់សាំងថ្មីមួយ ដែលបង្កើតឡើងដើម្បីការពារប្រឆាំងវីរុសបំប្លែងខ្លួន Delta ដោយគ្រោងនឹងចាប់ផ្តើមការធ្វើតេស្តគ្លីនិកនៅខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC News
ចុចអាន៖ ធ្ងន់ធ្ងរហើយ! វីរុសកូវីដបំប្លែងខ្លួនថ្មី “Delta Plus” វាយលុកដល់ប្រទេសជោគជ័យចាក់វ៉ាក់សាំង

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?