ព័ត៌មានអន្ដរជាតិ
ក្រុមមនុស្សមិនទាន់ចាក់វ៉ាក់សាំង គេបារម្ភថា ជាប្រភពបង្កើតវីរុសបំប្លែងខ្លួនថ្មីៗ
វីរុសបំប្លែងខ្លួនឥណ្ឌា Delta មិនមែនជាវីរុសបំប្លែងខ្លួនតែមួយដែលអ្នកជំនាញខាងសុខភាពបង្ហាញក្ដីព្រួយបារម្ភនោះទេ។ ក្រៅពីវីរុសនេះ នៅមានវីរុសបំប្លែងខ្លួនផ្សេងជាច្រើនទៀត ជាពិសេសថ្មីៗនេះលេចចេញនូវវីរុសបំប្លែងខ្លួន Lambda ដែលវាមានសមត្ថភាពចម្លងខ្លាំងជាងគេលើលោក និងពុំទាន់រកឃើញប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវានៅឡើយ។

វេជ្ជបណ្ឌិត Megan Ranney សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ Brown នៅអង់គ្លេស ថ្លែងទៅកាន់សារព័ត៌មាន CNN ថា អ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនភាគច្រើនជាក្រុមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
លោកស្រីបន្តថា ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងនៅតែយឺតយ៉ាវ ឬមានមនុស្សមិនចង់វ៉ាក់សាំង នោះប្រៀបដូចកំពុងបើកផ្លូវឱ្យវីរុសកូវីដ-១៩អាចបំប្លែងខ្លួនថ្មីមិនចេះឈប់អ៊ីចឹងដែរ។

លោកស្រីវេជ្ជបណ្ឌិតរូបនេះបន្ថែមថា ការចាក់វ៉ាក់សាំងមិនមានជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ ហើយកាលណាការចាក់វ៉ាក់សាំងមិនអាចធ្វើឡើងឱ្យបានពេញលេញ ច្បាស់ជាពិបាកទប់ស្កាត់ការរាលដាលនៃវីរុសបំប្លែងខ្លួនជាទីបំផុត។
អ្វីដែលធ្វើឱ្យអ្នកជំនាញមានក្ដីព្រួយបារម្ភខ្លាំងជាងគេគឺ វីរុសបំប្លែងខ្លួនដែលមិនទាន់លេចឡើង ហើយរាល់ពេលដែលវីរុសនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វានឹងបង្កើតឱកាសការបំប្លែងខ្លួនថ្មីមួយទៀត ដែលនេះសូម្បីវ៉ាក់សាំងក៏មិនងាយទប់ទល់បានដែរ។

អ្នកជំនាញក៏បានរំឭកផងដែរថា វ៉ាក់សាំងជាខែលការពារពីការចម្លងនៃវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនមួយចំនួន។ ដូច្នេះបើសិនដំណើរការវ៉ាក់សាំងមិនទាន់ពេញលេញ អសុវត្ថិភាពបណ្ដាលមកពីការរាតត្បាតនៃវីរុសបំប្លែងខ្លួនថ្មីអាចនឹងប្រឈមខ្ពស់ណាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ វីរុសបំប្លែងខ្លួន ឆ្លងសាហាវជាងគេបំផុតលើពិភពលោក កំពុងវាយលុកខ្លាំងនៅ អាមេរិកឡាទីន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ