ព័ត៌មានអន្ដរជាតិ
ថៃស្រពេចស្រពិលគម្រោងបើកទេសចរណ៍ឡើងវិញ
ផែនការបើកទេសចរណ៍ឡើងវិញរបស់ប្រទេសថៃដើម្បីទទួលភ្ញៀវបរទេសក្នុងរយៈពេល១០០ថ្ងៃបានជួបកង្វល់ដោយសារកូវីដ-១៩មិនថមថយសោះ។
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃ បានប្រកាសមានអ្នកស្លាប់ថ្មីដោយសារកូវីដ-១៩ចំនួន ៧២នាក់ និងឆ្លង ៩ ២៧៦ នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បន្ទាប់ពីកាលពីថ្ងៃព្រហស្បតិ៍ឆ្លងជាង៧០០០នាក់ និងស្លាប់៧៥នាក់។
កាលពីឆ្នាំមុន ថៃទប់ស្កាត់កូវីដ-១៩បានជោគជ័យដែលធ្វើឲ្យករណីធ្លាក់បានចុះដល់ត្រឹមមួយខ្ទង់។ ប៉ុន្តែការផ្ទុះឆ្លងជាថ្មីបានកំពុងវាយប្រហារថៃយ៉ាងធ្ងន់ធ្ងរបំផុត ជាពិសេសវីរុសឆ្លងសាហាវ Delta រាលដាលស្ទើរពេញផ្ទៃប្រទេសហើយ។
នៅពេលរដូវកាលទេសចរណ៍ឈានចូលមកដល់ ឧស្សាហកម្មទេសចរណ៍ថៃត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ-១៩។ ដូច្នេះគម្រោងបើកទេចរណ៍ឡើងវិញដើម្បីទទួលជនបរទេសទំនងជាត្រូវផ្អាក។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់ អ៊ូចា បានកំណត់ពេលវេលា១២០ថ្ងៃដើម្បីបើកប្រទេសទាំងស្រុងវិញក្នុងនោះគឺសកម្មភាពអាជីវកម្ម ពាណិជ្ជកម្មត្រូវត្រឡប់មកធម្មតាវិញ ហើយបើកសេរីឲ្យភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចដើរទូទាំងប្រទេស។
កាលពីដើមសប្តាហ៍មុន ថៃបានបើកទ្វារទទួលភ្ញៀវទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កដើម្បីកម្សាន្តនៅកោះភូកេត។
ភ្លាមៗនោះ អ្នកទេសចរណ៍ប្រមាណ២០០០នាក់បានចូលទៅតំបន់ភូកេត បន្ទាប់ពីផែនការ«ប្រអប់ខ្សាច់ភូកេត»ត្រូវបានបើកដំណើរការ។
មិនយូរប៉ុន្មាន នៅថ្ងៃពុធកន្លងទៅ ភូកេតបានរាយការណ៍ពីការរកឃើញជនបរទេសឆ្លងកូវីដ-១៩ទី១ដែលបុរសនោះគឺជាអ្នកដំណើរមកពីអារ៉ាប់រួម។
ទោះជាយ៉ាងណា ករណីឆ្លងច្រើនបំផុតនៅក្នុងប្រទេសបានកើនមានខ្លាំងនៅទីក្រុងបាំងកក។ អ្នកជំនាញសុខភាពបាននិយាយថា បធ្យោបាយតែមួយគត់បញ្ឈប់ការឆ្លងគឺដាក់បំរាម។ បំរាមគោចរតឹងរឹងត្រូវបានដាក់នៅតាមភោជនីយដ្ឋាន និងការដ្ឋានសំណង់ ប៉ុន្តែមិនបានដាក់បំរាមពេញបន្ទុកទេ។
លោកវេជ្ជបណ្ឌិរ Anan Jongkaewwattana ប្រធានក្រុមការងារស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែនេទិក និងជីវបច្ចេកវិទ្យាបាននិយាយថា ៖«ការដាក់បំរាមតឹងតែងគឺជាមធ្យោបាយតែមួយគត់»។
លោកថា ៖«ប្រសិនបើស្ថានភាពនៅតែបន្តបែបនេះ ការផ្ទុះឆ្លងនៅថៃនឹងធ្ងន់ធ្ងរជាងនៅប្រទេសឥណ្ឌូណេស៊ី បើគិតជាចំនួនឆ្លងធៀបនឹងចំនួនប្រជាជន ដែលអាចនឹងឆ្លងប្រចាំថ្ងៃច្រើនដល់២ម៉ឺននាក់នៅខែខាងមុខ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ