ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអាមេរិក បៃដិន ថា អាហ្វហ្គានីស្ថានត្រូវសម្រេចអនាគតខ្លួនឯង
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានការពារពីការសម្រេចចិត្តរបស់លោកក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
លោកលើកឡើងថា ប្រជាជនអាហ្វហ្គានីស្ថានត្រូវតែសម្រេចអនាគតខ្លួនឯង និងថា លោកនឹងមិនធ្វើឲ្យជនជាតិអាមេរិកជំនាន់ក្រោយចូលទៅក្នុងសង្គ្រាមដែលមានរយៈពេល២០ឆ្នាំទៀតទេ។

ថ្លែងនៅសេតវិមាន លោក បៃដិន លើកឡើងថា ទាហានអាហ្វហ្គានីស្ថានមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងតាលីបង់ និងបានបដិសេធទៅនឹងរបាយការណ៍ដែលលើកឡើងថា ការស៊ើបការណ៍របស់អាមេរិកបានព្យាករពីការដួលរលំរបស់រដ្ឋាភិបាលដែលគាំទ្រដោយអាមេរិកនៅទីក្រុង Kabul ត្រឹមរយៈពេល៦ខែ និងព្រមានពីសង្គ្រាមស៊ីវិល។
លោក បៃដិន បានកំណត់កាលបរិច្ឆេទនៅថ្ងៃទី៣១ ខែសីហា ជាពេលចុងក្រោយដែលកងទ័ពអាមេរិកដកចេញ ទុកប្រហែលជា៦៥០នាក់ដើម្បីការពារសន្តិសុខស្ថានទូតអាមេរិកប្រចាំទីក្រុង Kabul និងបាននិយាយថា អ្នកបកប្រែអាហ្វហ្គានីស្ថានរាប់ពាន់នាក់នឹងត្រូវបានផ្លាស់ប្តូរដើម្បីសុវត្ថិភាព។
លោកលើកឡើងថា ៖«យើងបានសម្រេចគោលដៅទាំងនោះ នោះហើយជាមូលហេតុដែលយើងបានទៅ។ យើងមិនមែនទៅអាហ្វហ្គានីស្ថានដើម្បីកសាងប្រទេសជាតិទេ។ ហើយវាជាសិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាជនអាហ្វហ្គានីស្ថានតែឯងដែលត្រូវសម្រេចពីអនាគរបស់ពួកគេ ហើយថាតើពួកគេចង់ដឹកនាំប្រទេសរបស់ខ្លួនបែបណា»។
យោងតាមការស្ទង់មតិមួយកាលពីខែមេសា ប្រជាជនអាមេរិកភាគច្រើនគាំទ្រការសម្រេចចិត្តរបស់លោក ចូ បៃដិន ឲ្យដកកងទ័ពពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមនុស្សធំពេញវ័យតែ២៨%បានយល់ព្រមថា អាមេរិកបានសម្រេចគោលដៅរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ហើយ៤៣%និយាយថា ការដកទ័ពអាមេរិកនៅពេលនេះជួយពួក Al Qaeda។

ថ្លែងទៅកាន់អ្នករិះគន់ចំពោះការសម្រេចចិត្តរបស់ខ្លួន លោក បៃដិន លើកជាសំនួរថា ៖«តើមានប្រជាជនអាមេរិក កូនស្រី កូនប្រុសប៉ុន្មាននាក់ដែលមានឆន្ទៈប្រឈមហានិភ័យ? តើអ្នកចង់ឲ្យពួកគេស្ថិតនៅយូរកម្រិតណា?
លោកថា ៖«ខ្ញុំនឹងមិនបញ្ជូនជនជាតិអាមេរិកជំនាន់ក្រោយទៅកាន់សង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថានទៀតទេ ដោយគ្មានការរំពឹងទុកពីការទទួលបានលទ្ធផលផ្សេងសមហេតុផលឡើយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ