Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា សម្រេចបិទសាលារៀនជាថ្មី ក្រោយផ្ទុះឆ្លងកូវីដបំប្លែងខ្លួនខ្លាំងពេក

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ានឹងបិទសាលារៀនទាំងអស់ជាបណ្តោះអាសន្ន ដោយសារតែការរកឃើញកាន់តែច្រើន នៃករណីឆ្លងវីរុសកូវីដបំប្លែងខ្លួនថ្មីនៅក្នុងប្រទេសអាស៊ីមួយនេះ ។ នេះបើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទគ្រិះស្ថានអប់រំទាំងនោះរួមមាន សាលាឯកជន និងសាលាពុទ្ធសាសនា បន្ទាប់ពីបើកដំណើរការឡើងវិញកាលពីខែមុន ត្រូវបានកំណត់បិទសាជាថ្មី ពោលចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ និងបន្តរហូតដល់ថ្ងៃទី ២៣ ខែកក្កដា ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៤,១៣២ ករណី និងមានអ្នកស្លាប់ ៥១ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ។

យោងតាមទិន្នន័យខាងលើ នាំឲ្យប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងសរុបឡើងដល់ ១៨០,០៥៥ ករណី និងមានអ្នកស្លាប់រហូតដល់ ៣,៦២១ នាក់ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ លោកស្រី អ៊ុងសាន ស៊ូជី ស្នើប្រជាជនចាក់វ៉ាក់សាំងការពារកូវីដ ទាំងដែលខ្លួនកំពុងជាប់ឃុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម