ព័ត៌មានអន្ដរជាតិ
ទស្សនាវដ្តីល្បីឈ្មោះមួយអះអាងថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពខ្លាំងប្រឆាំងរោគសញ្ញាកូវីដ
វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតឱសចិន Sinovac ចំនួន ២ ដូស ផ្តល់ការការពារ ៨៣.៥ ភាគរយប្រឆាំងនឹងរោគសញ្ញាជំងឺកូវីដ ១៩ ។ នេះបើយោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet កាលពីថ្ងៃព្រហស្បតិ៍ ។
ការសាកល្បងព្យាបាលដំណាក់កាលទី ៣ សម្រាប់ការចាក់វ៉ាក់សាំងនេះ មានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង ១ ម៉ឺននាក់ដែលមានអាយុពី ១៨ ទៅ ៥៩ ឆ្នាំ ហើយត្រូវបានធ្វើឡើងនៅក្នុងប្រទេសទួរគីចន្លោះខែកញ្ញា ឆ្នាំ ២០២០ និងខែមករា ឆ្នាំ ២០២១ ខណៈអ្នកចូលរួមទទួលការចាក់វ៉ាក់សាំង CoronaVac ចំនួន ២ ដូសក្នុងរយៈពេល ១៤ ថ្ងៃ ។
ទិន្នន័យបណ្តោះអាសន្នពីការសាកល្បងនោះបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងបង្កឲ្យមានការឆ្លើយតបនៃភាពស៊ាំរឹងមាំ ។
ទន្ទឹមនោះ ភាគច្រើននៃផលប៉ះពាល់មិនល្អដែលត្រូវបានរាយការណ៍គឺស្រាល ក្នុងនោះរួមទាំងអស់កម្លាំង ឈឺនៅកន្លែងចាក់វ៉ាក់សាំង និងឈឺសាច់ដុំ ដែលកើតឡើងក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីចាក់ ខណៈមិនមានការកត់សម្គាល់ផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ក្នុងអំឡុងពេលសិក្សានេះនោះទេ ។
គុណសម្បត្តិមួយរបស់វ៉ាក់សាំង CoronaVac គឺថា វាមិនចាំបាច់ដាក់ក្នុងកន្លែងកក ហើយងាយស្រួលក្នុងការដឹកជញ្ជូន និងចែកចាយ ។ នេះហើយជាសារៈសំខាន់ ជាពិសេសសម្រាប់ការចែកចាយជាសកល ព្រោះប្រទេសខ្លះ អាចនឹងព្យាយាមរក្សាទុកវ៉ាក់សាំងយ៉ាងច្រើននៅសីតុណ្ហភាពទាប ។
វ៉ាក់សាំងដែលអាចរក្សាទុក និងដឹកជញ្ជូនក្នុងសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសជាង ២០ ហើយ ហើយបានស្ថិតនៅក្នុងការសាកល្បងដំណាក់កាលទី ៣ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០ នៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌូណេស៊ី ឈីលី និងទួរគី ។
គួរបញ្ជាក់ថា វ៉ាក់សាំង CoronaVac ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ដោយអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ១ ខែមិថុនា ដែលមានន័យថា វាត្រូវនឹងស្តង់ដារអន្តរជាតិសម្រាប់សុវត្ថិភាព ប្រសិទ្ធភាព និងការផលិតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពខ្លាំងក្លារហូត ៩៦ ភាគរយចំពោះកុមារ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក