ព័ត៌មានអន្ដរជាតិ
Breaking News! ចាប់បានជនសង្ស័យធ្វើឃាតប្រធានាធិបតី ហៃទី នៅក្នុងស្ថានទូតកោះ តៃវ៉ាន់
បុរសមួយក្រុម ដែលគេជឿថាជាផ្នែកមួយនៃទាហានស៊ីឈ្នួល ធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេជ្រកកោននៅខាងក្នុងស្ថានទូតកោះតៃវ៉ាន់ ប្រចាំនៅប្រទេសការ៉ាអ៊ីបមួយនេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយលើគេហទំព័ររបស់ស្ថានទូតនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា បុរសចំនួន១១នាក់ ដែលត្រូវបានសង្ស័យថា មានជាប់ទាក់ទងក្នុងការធ្វើឃាត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ថានទូតតៃវ៉ាន់បានផ្តល់ការអនុញ្ញាតឲ្យប៉ូលិសចូលទៅខាងក្នុង។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “កោះតៃវ៉ាន់ ដែលជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងជាមិត្តដ៏ស្មោះត្រង់ព្រមទាំងជាដៃគូដ៏យូរអង្វែងរបស់សាធារណរដ្ឋហៃទី បានយល់ព្រមនិងអនុញ្ញាតឲ្យប៉ូលិសហៃទី ធ្វើការឆែកឆេរភ្លាមៗ ដើម្បីស្វែងរកយុត្តិធម៌និងស្វែងរកការពិតនៅពីក្រោយឧប្បត្តិហេតុនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ប៉ូលិសហៃទីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានស៊ីឈ្នួលមួយក្រុមនេះ រួមមានជនជាតិកូឡុំប៊ីចំនួន២៦នាក់និងជនជាតិអាមេរិក ដើមកំណើតហៃទីពីរនាក់។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតកោះតៃវ៉ាន់ មិនបានបញ្ជាក់ពីសញ្ជាតិរបស់ជនសង្ស័យដែលត្រូវចាប់ខ្លួននៅលើមូលដ្ឋានរបស់ខ្លួនទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ជនជាតិអាមេរិក ស្ថិតក្នុងចំណោមមនុស្ស ៦នាក់ ដែលត្រូវឃុំខ្លួន ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី ហៃទី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ