ព័ត៌មានអន្ដរជាតិ
រដ្ឋមួយរបស់ឥណ្ឌា ប្រកាសអាសន្ន បន្ទាប់ពីផ្ទុះជំងឺឆ្លងតាមសត្វមូស
អាជ្ញាធរសុខាភិបាលរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានប្រកាសអាសន្ននៅក្នុងស្រុកទាំងអស់ បន្ទាប់ពីបានរាយការណ៍អំពីករណីដំបូងនៃវីរុស Zika។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋ Kerala លោកស្រី Veena George បានបញ្ជាក់ពីករណីទីមួយ ហើយបាននិយាយថា មានការសង្ស័យថា កំពុងមានការឆ្លងចំនួន ១៣ ករណីផ្សេងទៀត។
ប្រទេសឥណ្ឌា ក៏ធ្លាប់រាយការណ៍អំពីការផ្ទុះជំងឺ Zika នៅរដ្ឋភាគខាងលិច Gujarat ផងដែរក្នុងឆ្នាំ ២០១៦-២០១៧។
វីរុសដែលចម្លងតាមសត្វមូសខ្លាមួយនេះ ត្រូវបានគេផ្សារភ្ជាប់ទៅនឹងជំងឺធ្វើឲ្យខួរក្បាលកុមាររួញតូច និងជំងឺភាពស៊ាំដ៏កម្រមួយ ដែលត្រូវបានគេហៅថារោគសញ្ញា Guillain-Barre។
ទោះបីជាវីរុសនេះ ភាគច្រើនត្រូវបានចម្លងតាមសត្វមូសក៏ដោយ ប៉ុន្តែវាក៏អាចចម្លងតាមផ្លូវភេទបានដែរ។
លោកស្រី George បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំបូងគេដែលត្រូវបានរកឃើញមានផ្ទុកវីរុសនេះ គឺជាស្ត្រីមានផ្ទៃពោះអាយុ ២៤ ឆ្នាំ នៅទីក្រុងមួយដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ Tamil Nadu។
នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី ២៨ ខែមិថុនា ដោយមានអាការគ្រុនក្តៅ ឈឺក្បាលនិងឡើងកន្ទួលហើយនាង បានសម្រាលកូនកាលពីថ្ងៃពុធ។
លោកស្រី George បន្តថា “ស្ថានភាពរបស់នាងមិនអីទេ។ នាងសម្រាលកូនបានដោយធម្មតា។ នាងមិនមានប្រវត្តិធ្វើដំណើរទៅក្រៅរដ្ឋឡើយ”។
គួរបញ្ជាក់ថា វីរុស Zika ត្រូវបានគេរកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២ នៅប្រទេស អ៊ូហ្គង់ដា នៃទ្វីបអាហ្វ្រិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូវីដទើបធូរស្បើយបានបន្តិច! ឥណ្ឌា អនុញ្ញាតឲ្យរៀបចំពិធីបុណ្យ ជួបជុំទ្រង់ទ្រាយធំមួយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់