ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារបាក់អគារនៅ Florida កើនដល់ ៧៩នាក់
អាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រទី៩ខែកក្កដាថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារផ្ទះល្វែង ក្នុងរដ្ឋ Florida បានកើនដល់៧៩នាក់ហើយ បន្ទាប់ពីសពមនុស្ស ១៤ នាក់ទៀត ត្រូវបានយកចេញពីគំនរបាក់បែក។

លោកស្រី Danielle Levine Cava អភិបាលតំបន់ Miami-Dade បាននិយាយថា “វាគឺជាតួលេខគួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យសោកស្តាយ ដែលប៉ះពាល់ដល់យើងទាំងអស់គ្នាយ៉ាងខ្លាំង”។
អគារ Champlain Towers South កម្ពស់ ១២ ជាន់នៅទីក្រុង Surfside ភាគខាងជើងឆ្នេរ Miami បានបាក់រលំកាលពីថ្ងៃទី ២៤ មិថុនា ខណៈមនុស្សជាច្រើន កំពុងដេកលង់លក់។

មិនមានអ្នកនៅរស់ ត្រូវបានគេរកឃើញទេ ចាប់តាំងពីថ្ងៃនៃការបាក់រលំមក។
ក្នុងចំណោមជនរងគ្រោះទាំង៧៩នាក់ មាន៥៣នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ ខណៈមនុស្ស ៦១ នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅ Florida កើនដល់ ៥៤នាក់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង