ព័ត៌មានអន្ដរជាតិ
វៀតណាម នៅតែបន្តរកឃើញករណីឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា
ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៥៩០ករណីទៀត កាលពីយប់ថ្ងៃសុក្រ ដោយធ្វើឲ្យចំនួនសរុបប្រចាំថ្ងៃ កើនឡើងដល់កម្រិតកំណត់ត្រាថ្មី ១,៦១៦ ករណី។

ក្នុងចំណោមករណីសរុបនាពេលយប់ ទីក្រុងហូជីមិញមាន ៤០០ករណី, Long An ៤០ករណី, Tien Giang ៣៤ករណី, Dong Thap ៣២ករណី, Khanh Hoa ២៥ករណី, Phu Yen ២២ករណី, Hung Yen ៨ករណី, Binh Duong ៧ករណី, Can Tho ៦ករណី, Bac Ninh ៥ករណី, Hau Giang ៤ករណី, Soc Trang, Binh Phuoc និង Dak Nong ២ករណីដូចគ្នា, Nghe An និង Bac Giang ១ករណីដូចគ្នា។
ក្នុងចំណោមករណីក្នុងសហគមន៍ទាំង ១,៦១៦ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រ មាន១,២២៩ករណីនៅក្នុងទីក្រុង ហូជីមិញ ដែលនេះជាកម្រិតខ្ពស់ថ្មីមួយសម្រាប់ទីក្រុង។ អ្នកជំងឺចំនួន ៣៤ នាក់ បានជាសះស្បើយ ដែលធ្វើឲ្យចំនួនសរុបនៃការជាសះស្បើយចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន កើនដល់ ៨,៩៨៤ នាក់។

ស្របពេលជាមួយគ្នានោះដែរ ចំនួនអ្នកស្លាប់ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង បានកើនដល់ ១១០នាក់ បន្ទាប់ពីមនុស្ស ៥ នាក់បានស្លាប់ដោយសារកូវីដ កាលពីថ្ងៃសុក្រ។
ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា ប្រទេសវៀតណាមបានកត់ត្រាការឆ្លងចំនួន ២២,៤៧៧ ករណីនិងមានអ្នកស្លាប់ ៧៥ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ធ្ងន់ធ្ងរណាស់! វៀតណាម រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុត បំបែកកំណត់ត្រាថ្មីទៀតហើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?