ព័ត៌មានអន្ដរជាតិ
ហៃទី អង្វរលោក Joe Biden ឲ្យបញ្ជូនកងទ័ពអាមេរិក មកជួយការពារប្រទេស ក្រោយការធ្វើឃាតប្រធានាធិបតី
មន្ត្រីរដ្ឋាភិបាល ហៃទី បានអង្វរប្រធានាធិបតីអាមេរិក លោក Joe Biden ឲ្យបញ្ជូនកងទ័ពដើម្បីមកការពារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ។

ពួកគេចង់ការពារកំពង់ផែ អាកាសយានដ្ឋាន ស្ថានីយ៍ប្រេងសាំងនិងទីតាំងសំខាន់ៗផ្សេងទៀត ស្របពេលប្រទេសនេះ កំពុងធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីការធ្វើឃាត លោកប្រធានាធិបតី Jovenel Moïse កាលពីថ្ងៃពុធ។
ប្រទេស ហៃទីមានប្រវត្តិ នៃការជ្រៀតជ្រែករបស់យោធាអាមេរិក ប៉ុន្តែមានការភ័យខ្លាចកាន់តែខ្លាំងថា ភាពវឹកវរនិងចលាចលនយោបាយបន្ទាប់ពីការវាយប្រហារ អាចបង្កជាវិបត្តិដ៏អាក្រក់បំផុតរបស់ប្រទេស នៅក្នុងជំនាន់នេះ។

ប្រទេសហៃទី ត្រូវបានញាំញីដោយការឈ្លានពាននយោបាយ និងអំពើហិង្សាក្រុមបងធំ បូករួមនឹងវិបត្តិសេដ្ឋកិច្ចសាធារណៈ ដែលជំរុញដោយរោគរាតត្បាតនិងបញ្ហា ទទួលជំនួយអន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងបោះឆ្នោត ហៃទី លោក Mathias Pierre បាននិយាយថា ការស្នើសុំនេះ ត្រូវបានធ្វើឡើង ដោយសារតែលោកប្រធានាធិបតី Biden និងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ប្តេជ្ញាជួយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Jalina Porter បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃនេះថា លោកស្រីមិនអាចបញ្ជាក់អំពីសំណើបែបនេះបានទេ។
ប៉ុន្តែអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ FBI និងមន្រ្តីសន្តិសុខទៅកាន់ទីក្រុង Port-au-Prince ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីជួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ចាប់បានជនសង្ស័យធ្វើឃាតប្រធានាធិបតី ហៃទី នៅក្នុងស្ថានទូតកោះ តៃវ៉ាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត