Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ទទួលវ៉ាក់សាំងជាលើកដំបូងពី អាមេរិក ក្រោយផ្ទុះឆ្លងខ្លាំងទៅៗ

បានផុស

នៅ

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសវៀតណាមបានទទួលការដឹកជញ្ជូនលើកដំបូង នូវវ៉ាក់សាំង Moderna ចំនួន ២ លានដូស ដែលត្រូវបានបរិច្ចាគដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា ការដឹកជញ្ជូនតាមរយៈគម្រោង COVAX គឺជាផ្នែកមួយនៃការប្ដេជ្ញារបស់លោកប្រធានាធិបីតអាមេរិក ចូ បៃដិន ក្រោមគម្រោងចែកចាយវ៉ាក់សាំងចំនួន ៨០ លានដូស ដើម្បីគាំទ្រតម្រូវការរបស់ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ថា ពាក់កណ្តាលនៃវ៉ាក់សាំង Moderna នឹងត្រូវបានផ្តល់ទៅឲ្យប្រជាជន ៩ លាននាក់នៅទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះកូវីដខ្លាំង និងកំពុងស្ថិតនៅក្រោមការរឹតត្បិតការធ្វើដំណើររយៈពេល ១៥ ថ្ងៃ ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងប្រហែល ៨ លានដូសហើយ ដែលភាគច្រើនស្ថិតនៅក្រោមការចែកចាយជាអន្តរជាតិរបស់គម្រោង COVAX ។

វ៉ាក់សាំងច្រើនជាង ៤ លានដូស ត្រូវបានគេប្រើ ប៉ុន្តែមានតែប្រជាជនប្រមាណ ២៥៨,០០០ នាក់ប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ក្នុងចំណោមប្រជាជនសរុបចំនួន ៩៨ លាននាក់ ។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមានគោលបំណងចាក់វ៉ាក់សាំងឲ្យបាន ៥០ ភាគរយដល់ប្រជាជានដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅចុងឆ្នាំនេះ និង ៧០ ភាគរយនៅចុងខែមីនា ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វៀតណាម នៅតែបន្តរកឃើញករណីឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម