ព័ត៌មានអន្ដរជាតិ
ក្រុងមូស្គូថា អាមេរិករំលោភសិទ្ធិមនុស្សក្នុងនិងក្រៅប្រទេស ទាំងប្រកាសខ្លួនជាមេដឹកនាំពិភពលោក
ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកពីការរំលោភសិទ្ធិមនុស្សទាំងក្នុងប្រទេសរបស់ខ្លួន និងក្រៅប្រទេស ដោយកត់សំគាល់ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនត្រឹមតែរើសរើសជនជាតិភាគតិចនៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កបញ្ហានៅក្រៅប្រទេសថែមទៀត។
ទីក្រុងមូស្គូបាននិយាយថា ប្រការនេះប្រឆាំងនឹងមុខមាត់ខ្លួនឯងដែលប្រកាសក្តែងៗជាមេដឹកនាំពិភពលោកទាំងផ្នែកការពារសិទ្ធិមនុស្ស និងសេរីភាពទូទាំងពិភពលោក។
នៅក្នុងរបាយការណ៍ដ៏វែងមួយបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកពីការបន្តរំលោភសិទ្ធិមនុស្សទាំងនៅក្នុងប្រទេសខ្លួន និងនៅខាងក្រៅប្រទេស ក្នុងនោះរាប់ទាំងចំណាត់ការឯកតោភាគី និងខុសច្បាប់ដូចជាទណ្ឌកម្មជាដើម។
របាយការណ៍បាននិយាយថា ៖«គំរូបគួរឲ្យខ្លាចបំផុតគឺការដាក់ទណ្ឌកម្មលើប្រទេសគុយបាដែលនៅតែបន្ត បើទោះជាមានដំណោះស្រាយមហាសន្តិបាតអង្គការសហប្រជាជាតិជាច្រើនក៏ដោយ»។
ការបិទប្រទេសគុយបាដែលបាន និងកំពុងបន្តចាប់តាំងពីចុងទសវត្សរ៍១៩៥០មក គឺជាទណ្ឌកម្មសេដ្ឋកិច្ចដ៏យូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
កាលពីខែមុន ប្រទេសចំនួន១៨៤បានបោះឆ្នោតគាំទ្រដំណោះស្រាយមួយដើម្បីទាមទារឲ្យបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសគុយបានៅក្នុងឆ្នាំទី២៩ជាប់គ្នា ខណៈសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបោះឆ្នោតប្រឆាំង។
របាយការណ៍ក៏មានគោលដៅលើការរំលោភសិទ្ធិមនុស្សនៅអាមេរិកដោយកត់សំគាល់ថា ការរាលដាលឆ្លងកូវីដ-១៩បានបង្កើតភាពតានតឹងផ្ទៃក្នុងកំពុងកើនឡើងនៅអាមេរិក។ របាយការណ៍ចង្អុលបង្ហាញពីការរើសអើងជាតិសាសន៍ និងចោទប្រកាន់ពីការធ្វើទុក្ខបុកម្នេញលើជនជាតិអាមេរិកដើមកំណើរអាហ្វ្រិក ឡាទីន និងអាស៊ី។
លើសពីនេះទៀត សហរដ្ឋអាមេរិកកំពុងជួបនូវការកើនឡើងនៃការរើសអើងប្រឆាំងនឹងជាតិសាសន៍យូដា ឥស្លាម និងការស្អប់ខ្ពើមជនជាតិប្រទេសផ្សេងៗទៀត។
របាយការណ៍បានបន្តថា ៖«ការបង្រួបបង្រួមស្ថានភាពដែលស្ថិតក្នុងវិបត្តិនយោបាយនេះ សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មានកំពុងត្រូវបានរំលោភវំពានដោយសាជីវកម្មឯកជនធំៗកំពុងប្រតិបត្តិការនៅអាមេរិកដែលបដិសេធធ្វើប្រតិបត្តិការស្របតាមបទដ្ឋានច្បាប់អាមេរិក»។
ក្រសួងការបរទេសមិនត្រឹមតែវាយតម្លៃស្ថានភាពនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់យោបល់អំពីសិទ្ធិមនុស្សនៅក្នុងបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើម។
ក្រសួងក៏បានបន្ទោសប្រទេសអ៊ុយក្រែនដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុង Kiev ពីការបង្ហាញ«គ្មានសញ្ញាណាមួយនៃការធ្វើឲ្យប្រសើរឡើងពីស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួនឡើយ»។
ក្រសួងបាននិយាយថា ៖«ការរំលោភបំពានជាប្រព័ន្ធនៃសិទ្ធិ និងសេរីភាពជាមូលដ្ឋាននៅតែកំពុងកើតមាន ហើយអាជ្ញាធរគ្មានឆន្ទៈរឹងមាំ និងអសមត្ថភាពនាំយកស្ថានភាពដាក់ក្រោមការគ្រប់គ្រង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច