ព័ត៌មានអន្ដរជាតិ
មហេសីស្តេច ឌូបៃ ធ្លាយទំនាក់ទំនងស្នេហាជាមួយអង្គរក្សខ្លួនឯង
មហេសីរបស់មេដឹកនាំទីក្រុងឌូបៃបានផ្តល់ប្រាក់ចំនួន១.២លានផោនឲ្យអង្គរក្សជនជាតិអង់គ្លេសរបស់ព្រះនាងដើម្បីលាក់ការណ៍សម្ងាត់អំពីទំនាក់ទំនងស្នេហារយៈពេល២ឆ្នាំរបស់ពួកគេនិងប្រទានអំណោយប្រណីតៗដល់គាត់រួមមានទាំងនាឡិកាដៃតម្លៃ១២,០០០ផោននិងកាំភ្លើងសម័យដើមផងដែរ។
ម្ចាស់ក្សត្រី Haya ដែលជាមហេសីទី៦របស់មហាសេដ្ឋី Sheikh Mohammed Al Maktoum បានផ្តល់ឲ្យលោក Russell Flowers នូវកាដូពិសេសៗហើយលើកឡើងថា គាត់បានអមដំណើរព្រះនាងទៅគ្រប់ទីកន្លែងដែលព្រះនាងទៅ។

ទំនាក់ទំនងរយៈពេលពីរឆ្នាំត្រូវបានលាតត្រដាងអំឡុងសវនាការនៅតុលាការជាន់ខ្ពស់ក្នុងទីក្រុងឡុងដ៍ដែលក្នុងនោះ ព្រះនាងបានឈ្នះក្តីទទួលបានការថែរក្សាបុត្រពីរអង្គ។
វាក៏បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍រយៈពេលបួនឆ្នាំរបស់លោក Flowers និងបានធ្វើឲ្យភរិយារបស់គាត់រងការឈឺចាប់ដោយសារតែអំពើក្បត់ផងដែរ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀង លោក Flowers មិនអាចនិយាយអំពីពេលវេលារបស់គាត់នៅជាមួយព្រះនាងឬអ្វីដែលគាត់បានឃើញនៅពេលគាត់ធ្វើការឲ្យគ្រួសាររាជវង្សបានទេ។ លោកបានបដិសេធធ្វើអត្ថាធិប្បាយនៅពេលត្រូវបានទាក់ទងដោយ Daily Mail។


មិត្តភក្តិជិតស្និទ្ធិម្នាក់បាននិយាយថា “ក្នុងដំណើរកម្សាន្តក្រៅប្រទេស ព្រះនាងតែងតែអះអាងថា អ្នកទាំងពីរនៅបន្ទប់ជាប់គ្នា។ នៅចក្រភពអង់គ្លេស ព្រះនាងបានចេញទៅខាងក្រៅជាមួយគាត់ស្ទើរតែរាល់យប់ហើយពេលខ្លះពួកគេមិនបានត្រឡប់មកវិញរហូតដល់ព្រឹកបន្ទាប់”។

ព្រះនាងនិងលោក Flowers ដែលស្នាក់នៅក្នុងវិមានលើផ្ទៃដីទំហំ៣,០០០ហិកតារបស់ព្រះអង្គម្ចាស់ Sheikh ក្នុងតំបន់ Dalham Hall ក្បែរទីប្រជុំជន Newmarket នៃទីក្រុង Suffolk ជារឿយៗត្រូវបានគេប្រទះឃើញក្នុងកាមេរ៉ាសុវត្ថិភាពថាបានវិលត្រឡប់មកវិញបន្ទាប់ពីដាច់យប់ជាមួយគ្នា។

Daily Mail ក៏ទទួលព័ត៌មានដែរថា អង្គរក្ស៣នាក់ផ្សេងទៀតបានដឹងអំពីរឿងរ៉ាវស្នេហានេះហើយត្រូវបានផ្តល់ប្រាក់បំបិទមាត់ចំនួន១.២លានផោនក្នុងម្នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ