ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្របង្ហាញពេលវេលាកំណត់ប្រភពដើម កូវីដ
ប្រធានមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យរដ្ឋ Novosibirsk និងជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (RAS) លោក Sergey Netesov បាននិយាយថា វាអាចចំណាយពេល ២ ឆ្នាំដើម្បីរកឲ្យឃើញពីប្រភពដើមពិតប្រាកដនៃវីរុសកូវីដ ១៩ ។
លោក Netesov បាននិយាយថា “ខ្ញុំគិតថា វានឹងចំណាយពេលច្រើនខែ មិនមែនមួយថ្ងៃ ប្រហែលជាមួយឆ្នាំ ឬពីរឆ្នាំ ។ មានអ្វីជាច្រើនដែលត្រូវសិក្សា ។ ការពិតគឺថា អ្វីដែលបានកើតឡើងដូចជាវីរុស SARS នេះ គឺជាព្រឹត្តិការណ៍ធម្មជាតិដ៏កម្រមួយ” ។

លោកបានបន្ថែមទៀតថា អ្នកឯកទេសនៅក្នុងប្រទេសផ្សេងៗគ្នា កំពុងធ្វើការដោះស្រាយអាថ៌កំបាំងនៃរបៀបដែលវីរុសនេះ បានឆ្លងពីសត្វទៅកាន់មនុស្ស ។
លោក Netesov បាននិយាយថា “ស៊ើបអង្កេតជាមូលដ្ឋានកំពុងដំណើរការនៅក្នុងសហរដ្ឋអាមេរិក ទាក់ទងទៅនឹងការពិត អំពីការសិក្សាចាំបាច់តាមដែលអាចធ្វើទៅបាន លើវីរុសកូវីដ ១៩ ដែលរស់នៅក្នុងសត្វប្រចៀវ និងសត្វចិញ្ចឹមផ្សេងៗ” ។

គួររំឭកថា កាលពីខែមករា អ្នកជំនាញអន្តរជាតិបានធ្វើដំណើរទៅទីក្រុង អ៊ូហាន ជាកន្លែងដែលពួកគេបានពិនិត្យមន្ទីរពិសោធន៍ មន្ទីរពេទ្យ និងទីផ្សារ ដើម្បីរកតម្រុយលើប្រភពដើមនៃវីរុស SARS-CoV-2 ដែលជាវីរុសបង្កឲ្យមានវីរុសកូវីដ ១៩ ។
ទន្ទឹមនោះ អ្នកជំនាញបេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការលេចធ្លាយវីរុសកូវីដ ១៩ ចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុង អ៊ូហាន គឺមិនទំនងទេ ។ របាយការណ៍ដែលចេញផ្សាយក្នុងខែមីនាបាននិយាយថា វីរុសថ្មីនេះ ទំនងជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស និងបន្តតាមរយៈទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មេ WHO ស្នើអនុវត្តវិធានការ ៥ ចំណុច អំឡុង កូវីដ ជាពិសេសការពារការវាយលុកពីវីរុសបំប្លែងខ្លួន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?