ព័ត៌មានអន្ដរជាតិ
ប្រភព៖ លោក ពូទីន មានជំងឺមហារីកហើយគ្រោងតែងតាំងកូនស្រីជាអ្នកស្នងតំណែង
បុគ្គលប្រឆាំងលោក វ្លាឌីមៀរ ពូទីន ដ៏លេចធ្លោម្នាក់បានអះអាងថា ប្រធានាធិបតីរុស្ស៊ីរូបនេះមានជំងឺមហារីកនិងបានទទួលការវះកាត់កាលពីដើមឆ្នាំនេះ។
លោក Valery Solovei ដែលអះអាងថាមានប្រភពអំពីបញ្ហានេះបានលើកឡើងថា លោក ពូទីន អាយុ៦៨ឆ្នាំត្រូវបានវះកាត់កាលពីខែកុម្ភៈ។

ការអះអាងនេះបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីលោក Solovei បាននិយាយជាលើកដំបូងអំពីសុខភាពរបស់បុរសខ្លាំងរូបនេះដោយបង្ហាញថា គាត់មានជំងឺ Parkinson’s។
លោក Solovei ដែលជាអតីតប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូជឿជាក់ថា លោក ពូទីន គ្រោងនឹងចុះចេញពីតំណែងនៅខែមករាដោយសារបញ្ហាសុខភាពហើយគ្រោងនឹងដាក់ឈ្មោះកូនស្រី Katerina Tikhonova ជាអ្នកស្នងតំណែងរបស់គាត់។

និយាយអំពីសុខភាពមិនល្អរបស់លោក ពូទីន គាត់បានលើកឡើងថា “បញ្ហាមួយគឺជំងឺផ្នែកប្រព័ន្ធសរសៃប្រសាទហើយមួយទៀតគឺបញ្ហាមហារីក”។


ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានបដិសេធយ៉ាងដាច់អហង្ការថា មិនមានអ្វីខុសប្លែកជាមួយនឹងសុខភាពរបស់ពូទីនទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ