Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះមន្ទីរពេទ្យព្យាបាលកូវីដនៅ អ៊ីរ៉ាក់ ស្លាប់មនុស្ស៤១នាក់

បានផុស

នៅ

មន្ត្រីសុខាភិបាលបាននិយាយថា មនុស្សចំនួន ៤១ នាក់បានស្លាប់ ក្នុងអគ្គិភ័យ នៅឯមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដរបស់អ៊ីរ៉ាក់ ដែលនេះជាគ្រោះអគ្គិភ័យដ៏សាហាវទី២ នៅមន្ទីរពេទ្យកូវីដរបស់អ៊ីរ៉ាក់ ក្នុងរយៈពេល៣ខែ។

អគ្គិភ័យ បានឆាបឆេះមន្ទីរពេទ្យ Al-Hussein ក្នុងទីក្រុង Nasiriya ភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃចន្ទ ហើយមកទល់ពេលនេះ នៅតែបន្តឆាបឆេះ។

យ៉ាងណាក្តី គេមិនទាន់ដឹងអំពីមូលហេតុនៃគ្រោះអគ្គិភ័យនេះ នៅឡើយទេ។

អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលក្នុងតំបន់លោក Haydar al-Zamili បានប្រាប់ AFP ថា “ជនរងគ្រោះ ត្រូវស្លាប់ក្នុងអណ្តាតភ្លើង ហើយការស្វែងរកនៅតែបន្ត”។ លោកបានកត់សម្គាល់ថា មានការភ័យខ្លាចថា ជនរងគ្រោះច្រើនទៀត នៅតែកំពុងជាប់ខាងក្នុងអគារ។

ប្រភពពីមន្ត្រីសុខាភិបាលបានប្រាប់ Reuters ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ព្រោះអ្នកជំងឺជាច្រើនកំពុងបាត់ខ្លួន។ បុគ្គលិកសុខាភិបាល ២ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។

រហូតមកទល់ពេលនេះ មនុស្សចំនួន១៦នាក់ ត្រូវបានជួយសង្គ្រោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម