ព័ត៌មានអន្ដរជាតិ
បាក់សណ្ឋាគារមួយនៅចិនសម្លាប់មនុស្ស៨នាក់ បាត់ខ្លួន៩នាក់
ហោចណាស់មនុស្ស៨នាក់បានស្លាប់ និង៩នាក់កំពុងបាត់ខ្លួនក្នុងការបាក់សណ្ឋាគារមួយនៅទីក្រុង Suzhou ភាគខាងកើតប្រទេសចិន។ នេះជាការឲ្យដឹងពីអាជ្ញាធរនៅថ្ងៃអង្គារ៍ ទី១៣ ខែកក្កដានេះ។

អាជ្ញាធរក្រុង Suzhou បាននិយាយថា សណ្ឋាគារ Siji Kaiyuan បានបាក់នៅរសៀលថ្ងៃចន្ទ។ មនុស្សភាគច្រើនបំផុតនៅក្នុងអគារសណ្ឋាគារពេលនោះជាភ្ញៀវ។ មនុស្ស២៣នាក់ជាប់នៅក្រោមអគារបាក់បែក និង៦នាក់ត្រូវបានជួយសង្គ្រោះរហូតដល់ពេលនេះ។

មនុស្សជាង៦០០នាក់រាប់បញ្ចូលទាំងក្រុមជួយសង្គ្រោះរញ្ជួយដី និងរថយន្ត១២០គ្រឿងត្រូវបានប្រើដើម្បីប្រតិបត្តិការសង្គ្រោះ។ ក្រុមការងារសង្គ្រោះបានប្រើគ្រឿងចក្រ ជណ្តើរ ឧបករណ៍កាត់ដេក និងសុនខដើម្បីស្វែងរកអ្នកមានជីវិត។
មូលហេតុបណ្តាលឲ្យបាក់សណ្ឋាគារនេះ អាជ្ញាធរមិនទាន់បង្ហាញអ្វីឡើយ។

បើយោងតាមការបញ្ជីវេបសាយទេសចរណ៍ Ctrip បង្ហាញថា សណ្ឋាគារនេះបានបើកដំណើរការកាលពីឆ្នាំ២០១៨ដោយមានបន្ទប់គេងចំនួន៥៤។
Suzhou ជាទីក្រុងដែលមានប្រជាជនជាង១២លាននាក់ចម្ងាយ១០០គីឡូម៉ែត្រភាគខាងលិចទីក្រុងសៀងហៃជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយដែលមានប្រឡាយ និងសួនអាយុកាលរាប់សតវត្សរ៍៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ