Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ អាមេរិកនៅតែបន្ត រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទាំងក្នុងនិងក្រៅប្រទេស តែតាំងខ្លួនជាមេដឹកនាំពិភពលោក

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ី បានចោទប្រកាន់អាមេរិកថា បានរំលោភសិទ្ធិមនុស្សទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ក្រសួងបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មិនត្រឹមតែរើសអើងជនជាតិភាគតិចនៅអាមេរិកប៉ុណ្ណោះទេ ថែមទាំងបង្កបញ្ហានៅបរទេសផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងមូស្គូនិយាយថា រឿងនេះគឺជាការប្រឆាំងនឹងមុខមាត់ដែលប្រកាសដោយខ្លួនឯងរបស់អាមេរិកថា ខ្លួនជាមេដឹកនាំសកលលោក ក្នុងការការពារសិទ្ធិនិងសេរីភាពនៅជុំវិញពិភពលោក។

នៅក្នុងរបាយការណ៍ដ៏វែងមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបន្តរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេសដោយរាប់បញ្ចូលទាំងតាមរយៈវិធានការខុសច្បាប់ និងឯកតោភាគីដូចជាការដាក់ទណ្ឌកម្មផងដែរ។

របាយការណ៍នោះនិយាយថា “ឧទាហរណ៍ដែលគួរឲ្យខ្លាចបំផុតគឺ ការដាក់ទណ្ឌកម្មលើប្រទេសគុយបា ដែលនៅតែបន្ត បើទោះបីជាមានសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិក៏ដោយ”។

ការបិទផ្លូវគុយបា ដែលបាននិងកំពុងបន្តចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៥០មក គឺជាការដាក់ទណ្ឌកម្មពាណិជ្ជកម្មយូរអង្វែងបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

របាយការណ៍នេះ ក៏ផ្តោតលើការរំលោភសិទ្ធិមនុស្សនៅអាមេរិកផងដែរ ដោយកត់សម្គាល់ថា ជំងឺរាតត្បាតកូវីដ-១៩ បានបង្កើនភាពតានតឹងផ្ទៃក្នុង នៅអាមេរិក។ របាយការណ៍បានចង្អុលទៅលើការរើសអើងជាតិសាសន៍នៅអាមេរិក និងចោទប្រកាន់ប្រទេសនេះថាបានធ្វើបាបប្រជាជនអាមេរិកដើមកំណើតអាហ្វ្រិក ឡាទីន និងអាស៊ី យ៉ាងធ្ងន់ធ្ងរ។

លើសពីនេះ សហរដ្ឋអាមេរិកកំពុងជួបប្រទះនូវការកើនឡើងការប្រឆាំងនឹងពួកឥស្លាម ជ្វីហ្វ និងប្រភេទនៃការស្អប់ខ្ពើមជនបរទេសដទៃទៀត។

របាយការណ៍បន្តថា “ការបំប៉ោងស្ថានការណ៍ គឺជាការពិតដែលថា នៅក្នុងវិបត្តិនយោបាយនេះ សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មាន កំពុងត្រូវបានរំលោភបំពានដោយសាជីវកម្មឯកជនធំ ៗ ដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិក។ ពួកគេទាំងនោះ បដិសេធធ្វើប្រតិបត្តិការរបស់ពួកគេជាមួយបទដ្ឋានច្បាប់របស់អាមេរិក”។

ក្រសួងការបរទេស មិនត្រឹមតែវាយតម្លៃស្ថានភាពនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានផ្តល់យោបល់លើបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងចក្រភពអង់គ្លេស បារាំងនិងអាល្លឺម៉ង់ផងដែរ។ ក្រសួងក៏បានស្តីបន្ទោសអ៊ុយក្រែនផងដែរ ដោយចោទប្រកាន់ក្រុងគៀវពីការមិនបង្ហាញ សញ្ញានៃការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ឃុំខ្លួនមន្ត្រីកុងស៊ុល អេស្តូនី ពីបទ ចារកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម