ព័ត៌មានអន្ដរជាតិ
មនុស្សជាង៧០នាក់ស្លាប់ក្នុងការតវ៉ាផ្ទុះហិង្សាជុំវិញអតីតប្រធានាធិបតី Zuma ជាប់គុក
ហោចណាស់មនុស្ស៧២នាក់បានស្លាប់នៅក្នុងហិង្សាដែលរាលដាលពាសពេញផ្នែកខ្លះនៃប្រទេសអាហ្វ្រិកខាងត្បូង ចាប់តាំងពីអតីតប្រធានាធិបតីលោក Jacob Zuma បានប្រគល់ខ្លួនឲ្យប៉ូលិសចាប់កាលពីសប្តាហ៍មុន។
មនុស្សប្រហែលជា១២៣៤នាក់ត្រូវបានចាប់ខ្លួនក្នុងចលាចលដែលបានផ្តើមចេញពីការតវ៉ា បន្ទាប់ពីលោក Zuma ត្រូវបានបញ្ជូនចូលពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែការតវ៉ាបានផ្ទុះហិង្សាកាលពីចុងសប្តាហ៍កន្លងទៅនេះដោយមានការដុតពំនកភ្លើង បិទមហាវិថី និងអាជីវកម្មនានាត្រូវបានលួចប្លន់។

រដ្ឋមន្ត្រីប៉ូលិសលោក Bheki Cele បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ៍ថា ប្រសិនបើការលួចនៅតែបន្តមាន នឹងមានហានិភ័យអស់ស្បៀងអាហារ។ ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nosiviwe Mapisa-Nqakula បាននិយាយថា មិនមានតម្រូវការដើម្បីប្រកាសអាសន្នទេជុំវិញហិង្សានៅខេត្ត KwaZulu-Natal និងខេត្ត Gauteng។
អភិបាលខេត្ត KwaZulu-Natal លោក Sihle Zikalala បានឲ្យដឹងថា មនុស្សប្រហែលជា២៦នាក់ត្រូវបានសម្លាប់នៅក្នុងខេត្តរបស់លោករហូតដល់ពេលនេះ ក្នុងនោះមានក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់។ មនុស្ស៦នាក់បានស្លាប់នៅខេត្ត Gauteng។
នៅយប់ថ្ងៃចន្ទ មនុស្ស១០នាក់ត្រូវបានសម្លាប់នៅផ្សារទំនើបមួយកន្លែងនៅ Soweto។
លោកប្រធានាធិបតី Cyril Ramaphosa បានហៅការតវ៉ានេះថាជាផ្នែកនៃហិង្សាធ្ងន់ធ្ងរបំផុតនៅប្រទេសអាហ្វ្រិកខាងត្បូងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក។

មន្ត្រីបានចោទប្រកាន់ក្រុមមនុស្សមួយចំនួនដែលកេងចំណេញពីការខឹងសម្បាជុំវិញការដាក់លោក Zuma ចូលពន្ធនាគារដើម្បីក្លាយជាទង្វើឧក្រិដ្ឋ ខណៈអ្នកផ្សេងនិយាយថា កំហឹងជុំវិញភាពអន់ការងារធ្វើ និងភាពក្រក្រីកំពុងជំរុញឲ្យមានភាពវឹកវរ។
ប៉ុន្តែលោក Cele បានព្រមានថា ៖«គ្មានទំហំនៃការមិនសប្បាយចិត្ត ឬស្ថានភាពផ្ទាល់ខ្លួនពីមនុស្សយើងផ្តល់សិទ្ធិឲ្យនរណាម្នាក់លួចប្លន់ បំផ្លិចបំផ្លាញ និងធ្វើដូចពួកគេពេញចិត្ត និងបំពានច្បាប់»។
អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Zuma ត្រូវបានកាត់ទោសពីបទមើលងាយតុលាការកាលពីខែមុន បន្ទាប់ពីលោកមិនបានផ្តល់សក្ខីកម្មក្នុងការស៊ើបអង្កេតជុំវិញអំពើពុករលួយកំឡុងពេលលោកកាន់តំណែងប្រធានាធិបតី។

លោក Zuma អាយុ៧៩ឆ្នាំដែលបានបដិសេធអំពើពុករលួយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ខែ។ លោកបានប្រគល់ខ្លួនឲ្យប៉ូលិសចាប់កាលពីពុធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ