ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ាន៣នេះ បុគ្គលិកពេទ្យឆ្លងកូវីដច្រើន
ជំងឺឆ្លងកូវីដ-១៩បានកំពុងរាតត្បាតយ៉ាងអាក្រក់ក្នុងបណ្តាប្រទេសអាស៊ាន បើទោះជាអ្នកខ្លះបានចាក់វ៉ាក់សាំងបង្ការរួចហើយ។ សូម្បីតែបុគ្គលិកសុខាភិបាលក៏ឆ្លងជាច្រើននាក់ក្នុងនោះមានប្រទេសអាស៊ាន៣ដែលមានបុគ្គលិកសុខាភិបាលឆ្លងច្រើនជាងគេគឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។
ម៉ាឡេស៊ី
តាមការផ្សាយរបស់ CNA កាលពីថ្ងៃទី១៣ ខែកក្កដា រដ្ឋមន្ត្រីសម្រួបសម្រួលថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីសម្រាប់វវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លោក Khairy Jamaluddin បានឲ្យដឹងនៅថ្ងៃអង្គារ៍ ទី១៣ ខែកក្កដា ថា បុគ្គលិកសុខាភិបាលម៉ាឡេស៊ីចំនួន២០៤នាក់ដែលធ្វើការនៅមជ្ឈមណ្ឌលវ៉ាក់សាំងក្នុងរដ្ឋ Selangor បានឆ្លងកូវីដ-១៩។

មជ្ឈមណ្ឌលវ៉ាក់សាំងស្ថិតនៅអគារ Ideal Convention Centre (IDCC) ក្នុងរដ្ឋ Shah Alam ត្រូវបានបិទដើម្បីធ្វើការសម្អាត។
លោក Khairy បានបន្ថែមថា ករណីឆ្លងត្រូវបានរកឃើញ បន្ទាប់ពីបុគ្គលិកសុខាភិបាលទាំងអស់៤៥៣នាក់នៅមជ្ឈមណ្ឌលវ៉ាក់សាំងត្រូវបានធ្វើតេស្តកាលពីថ្ងៃសៅរ៍។ លោកបញ្ជាក់ថា ក្នុងចំណោមបុគ្គលិកសុខាភិបាលទាំងអស់មានប្រហែល៤០០នាក់ ឬ៨៨%បានចាក់វ៉ាក់សាំងរួចហើយ។
ថៃ
តាមការផ្សាយរបស់ Bangkokpost ក្រសួងសុខាភិបាលសាធារណៈថៃកាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា បានឲ្យដឹងថា បុគ្គលិកសុខាភិបាលជាង៦០០នាក់បានឆ្លងកូវីដ-១៩ បើទោះជាពួកគាត់បានចាក់វ៉ាក់សាំង Sinovac ទាំងពីរដូសរួចរាល់ហើយក្តី។

ទិន្នន័យរបស់ក្រសួងចាប់ពីថ្ងៃទី១ ខែមេសា ដល់ទី១៩ ខែកក្កដា បានបង្ហាញថា ក្នុងចំណោមបុគ្គលិកសុខាភិបាល ៦៧៧ ៣៤៨នាក់ដែលបានចាក់វ៉ាក់សាំង Sinovac ទាំងពីរដូសរួចរាល់ហើយ មាន៦១៨នាក់ស្មើជាង១% បានឆ្លងកូវីដ-១៩ និងគីលានុប្បដ្ឋាយិកាម្នាក់បានស្លាប់ ហើយម្នាក់ទៀតកំពុងមានអាការធ្ងន់។
ឥណ្ឌូណេស៊ី
តាមការផ្សាយរបស់ទីភ្នាក់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែមិថុនា ថា បុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីជាង ៣៥០ នាក់បានឆ្លងកូវីដ-១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំង Sinovac រួចទៅហើយក្ដី។

លោកវេជ្ជបណ្ឌិត Badai Ismoyo ប្រធានការិយាល័យសុខាភិបាលក្រុង Kudus កោះ Java បានឲ្យដឹងថា ភាគច្រើននៃវេជ្ជបណ្ឌិតទាំងនោះ មានលេចឡើងរោគសញ្ញា។ ពួកគេក៏បានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកនៅតាមផ្ទះរៀងៗខ្លួន។ ប៉ុន្តែពួកគេជាច្រើននាក់ទៀតកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA, Reuters & bangkokpost

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ