Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ប្រកាសចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយបញ្ចូលគ្នា

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំង Pfizer-BioNTech ជាដូសទី ២ ដល់ប្រជាជនដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី ១ ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វ៉ាក់សាំង Pfizer នឹងត្រូវបានផ្តល់អាទិភាពសម្រាប់មនុស្សដែលត្រូវបានចាក់ដូសទី ១ នូវវ៉ាក់សាំង AstraZeneca ចន្លោះពេលពី ៨ ទៅ ១២ សប្តាហ៍” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ យោងតាមលទ្ធផលបឋមបានឲ្យដឹងថា ការរួមបញ្ចូលគ្នារវាងវ៉ាក់សាំង Pfizer និង AstraZeneca គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ មិនមានផលប៉ះពាល់ឡើយ ។

បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ប្រទេសវៀតណាម គឺស្ថិតនៅក្នុងដំណាក់កាលដំបូង ពោលមានប្រជាជនតិចជាង ៣០ ម៉ឺននាក់ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងពេញ ២ ដូស ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានប្រើវ៉ាក់សាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ហើយកាលពីសប្តាហ៍មុន បានផ្តល់វ៉ាក់សាំង Pfizer-BioNTech ចំនួន ៩៧,០០០ ដូសបន្ថែមសម្រាប់ការចាក់ ។

បន្ថែមពីនេះ ប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ១.៥ លានដូសបន្ថែមទៀត ដែលផ្តល់ដោយប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វៀតណាម ដាក់គោលដៅចាក់វ៉ាក់សាំងឲ្យបានលឿនបំផុត ក្រោយផ្ទុះឆ្លងកូវីដខ្លាំងឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម