ព័ត៌មានអន្ដរជាតិ
មេ UN ៖ ពិភពលោកត្រូវការវ៉ាក់សាំង ១១ ពាន់លានដូស ដើម្បីបញ្ចប់កូវីដ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា យើងត្រូវការវ៉ាក់សាំងចំនួន ១១ ពាន់លានដូស ដើម្បីចាក់ឲ្យបាន ៧០ ភាគរយនៃប្រជាជនលើពិភពលោក ដើម្បីបញ្ចប់រាតត្បាតកូវីដ ១៩ ។

មន្ត្រីជាន់ខ្ពស់ UN រូបនេះបាននិយាយថា “មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង ត្រូវតែមានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ការធ្វើតេស្ត ការព្យាបាល និងការគាំទ្រផ្សេងទៀតជាដើម ខណៈការអភិវឌ្ឍ និងការចាក់វ៉ាក់សាំង តាមរយៈយន្តការ ACT-Accelerator និងគម្រោង COVAX កំពុងផ្តល់ក្តីសង្ឃឹម” ។
លោក Guterres បានសង្កត់ធ្ងន់ថា “ពិភពលោកត្រូវការផែនការចាក់វ៉ាក់សាំងសកល ដូចជា បង្កើនការផលិតវ៉ាក់សាំងទ្វេដង ធានានូវការចែកចាយប្រកបដោយសមធម៌តាមរយៈគម្រោង COVAX សម្របសម្រួលការអនុវត្ត និងហិរញ្ញប្បទាន ក៏ដូចជា គាំទ្រកម្មវិធីចាក់ថ្នាំបង្ការជាតិ ជាដើម” ។

លោកបាននិយាយថា “ដើម្បីសម្រេចផែនការនេះ ខ្ញុំបានអំពាវនាវឲ្យក្រុមការងារពិសេស ប្រមូលផ្តុំប្រទេសដែលអាចផលិតវ៉ាក់សាំង និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀតទាំងអស់ រួមជាមួយ WHO យន្តការ ACT-Accelerator និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ” ។
ជាចុងក្រោយលោក Guterres បានបញ្ជាក់ថា “ឥឡូវនេះ វាចាំបាច់ណាស់ក្នុងការផ្តល់ហិរញ្ញប្បទានពេញលេញដល់យន្តការ ACT-Accelerator និងគាំទ្រផែនទីបង្ហាញផ្លូវវិនិយោគ ៥០ ពាន់លានដុល្លារ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩ និងធានាបាននូវការស្ដារពិភពលោកឡើងវិញ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ WHO ៖ អ្នកស្លាប់ដោយកូវីដនៅលើលោកកើនឡើងជាថ្មីម្តងទៀត ក្រោយធ្លាក់ចុះ ១០ សប្ដាហ៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ