Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមគ្រូពេទ្យអង់គ្លេស ព្រមានអំពី “ផលវិបាកដែលអាចបង្កអន្តរាយ” បើបន្ធូរបន្ថយ វិធានការរឹតត្បិត កូវីដ

បានផុស

នៅ

ក្រុមវេជ្ជបណ្ឌិត បានរិះគន់ការសម្រេចចិត្តរបស់លោក Boris Johnson ដែលអនុញ្ញាតឲ្យបន្ធូរបន្ថយ វិធានការរឹតត្បិតវីរុសកូវីដ-១៩ ហើយហៅថា “ជាការមិនទទួលខុសត្រូវ”។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson

សមាគមន៍វេជ្ជសាស្រ្តអង់គ្លេស (BMA) បានព្រមានអំពី “ផលវិបាកដែលអាចបង្កអន្តរាយ” បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់កាលពីថ្ងៃចន្ទទី១២ ខែកក្កដាថា ការរឹតត្បិតជាកាតព្វកិច្ចភាគច្រើន នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ខែកក្កដា បើទោះបីជាការឆ្លងវីរុសកូវីដ-១៩ នៅតែបន្តកើនឡើងក៏ដោយ។

នៅក្នុងសន្និសីទសារព័ត៌មានរបស់វិមាន Downing Street កាលពីថ្ងៃចន្ទ លោក Johnson បានទទួលស្គាល់ថា ជំងឺរាតត្បាតមិនទាន់ចប់ទេ ហើយបានអំពាវនាវដល់ប្រជាជន ឲ្យបន្តការប្រុងប្រយ័ត្ន។

ជាមួយគ្នានេះដែរ លោកបាននិយាយថា ការពន្យារពេលបន្ធូរបន្ថយការរឹតបន្តឹង ដល់រដូវស្លឹកឈើជ្រុះ នឹងបង្កហានិភ័យនៅពេលសាលារៀន បើកវិស្សមកាល ហើយប្រជាជនត្រូវចំណាយពេលនៅក្នុងផ្ទះបន្ថែមទៀត នៅពេលអាកាសធាតុត្រជាក់។

ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Chaand Nagpaul ប្រធានក្រុមប្រឹក្សា BMA បាននិយាយថា ការលុបចោលការរឹតត្បិត ខណៈពេលចំនួនប្រជាជនដ៏សំខាន់នៅតែមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនោះ នឹងអនុញ្ញាតឲ្យវីរុសគ្របដណ្តប់កាន់តែខ្លាំង ជំរុញឲ្យការឆ្លងនិងការចូលព្យាបាលនៅមន្ទីរពេទ្យហក់ឡើងខ្ពស់ ហើយធ្វើឲ្យជីវិតកាន់តែមានគ្រោះថ្នាក់។

លោកវេជ្ជបណ្ឌិត Chaand Nagpaul ប្រធានក្រុមប្រឹក្សាសមាគមន៍វេជ្ជសាស្រ្តអង់គ្លេស

លោកលើកឡើងថា “វាជាការមិនទទួលខុសត្រូវ ហើយបើនិយាយដោយត្រង់ទៅគឺថា រដ្ឋាភិបាលបានសម្រេចចិត្តអនុញ្ញាតជាមួយផែនការ ដកការរឹតបន្តឹងកូវីដនៅថ្ងៃទី ១៩ ខែកក្កដា” ។

BMA បានព្រមានម្តងហើយម្តងទៀត អំពីអត្រាឆ្លងកើនឡើងយ៉ាងឆាប់រហ័ស និងផលប៉ះពាល់ដល់មន្ទីរពេទ្យ ហើយនាំឲ្យបុគ្គលិក NHS ដួលរលំ។

លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតពីសារសំខាន់នៃវិធីសាស្រ្តប្រុងប្រយ័ត្ន ប៉ុន្តែតាមពិត រដ្ឋាភិបាលកំពុងបោះចោលរឿងនេះទៅតាមខ្យល់ ដោយលុបចោលបទបញ្ញត្តិទាំងអស់ក្នុងពេលតែមួយ ជាមួយផលវិបាកធ្ងន់ធ្ងរ។

Politically-driven access targets could set general practice back 20 years,  warns RCGP chair | GPonline
សាស្រ្តាចារ្យ Helen Stokes-Lampard ប្រធានបណ្ឌិត្យសភានៃមហាវិទ្យាល័យវេជ្ជសាស្ត្រ

ស្របពេលជាមួយគ្នានោះដែរ សាស្រ្តាចារ្យ Helen Stokes-Lampard ប្រធានបណ្ឌិត្យសភានៃមហាវិទ្យាល័យវេជ្ជសាស្ត្រ បាននិយាយថា ជាធម្មតា ស្ថាប័ននេះ មិនមានការចូលរួមដោយផ្ទាល់នៅក្នុងការជជែកដេញដោលជាសាធារណៈទេ ប៉ុន្តែយើងមានអារម្មណ៍ថា វាចាំបាច់ត្រូវតែនិយាយថា ការប្រុងប្រយ័ត្នគឺចាំបាច់ណាស់ទាក់ទងនឹងថ្ងៃទី ១៩ ខែកក្កដា។

លោកស្រីបានប្រាប់កម្មវិធី Good Morning Britain របស់ ITV ថា “យើងត្រូវការឲ្យអ្នករាល់គ្នាគិតឲ្យបានល្អិតល្អន់ និងមានទំនួលខុសត្រូវចំពោះអ្វីដែលពួកគេធ្វើដោយផ្ទាល់។ ការផ្លាស់ប្តូរច្បាប់ មិនមែនមានន័យថា អ្វីដែលយើងធ្វើក្នុងនាមជាបុគ្គលម្នាក់ៗត្រូវតែផ្លាស់ប្តូរនោះទេ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ប្រទេសមួយទៀត ផ្លាស់ប្តូរយុទ្ធសាស្រ្ត ឲ្យប្រជាជនរៀនរស់ជាមួយ កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម