ព័ត៌មានអន្ដរជាតិ
WHO ព្រមានពីភាពវឹកវរ បើបុគ្គលម្នាក់ៗចាក់វ៉ាក់សាំងលាយចម្រុះ
ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ដំបូន្មានដល់បុគ្គលម្នាក់ៗឲ្យប្រឆាំងនឹងការចាក់វ៉ាក់សាំងលាយចម្រុះដែលផលិតដោយក្រុមហ៊ុនផ្សេងគ្នាដោយលើកឡើងថា ការសម្រេចចិត្តបែបនេះគួរតែទុកឲ្យអាជ្ញាធរសុខភាពសាធារណៈវិញ។
លោកស្រី Soumya Swaminathan បានប្រាប់សន្និសីទកាសែតតាមអនឡាញកាលពីថ្ងៃចន្ទ បន្ទាប់ពីមានសំនួរមួយអំពីការចាក់វ៉ាក់សាំងបន្ថែមថា ៖«វាជានិន្នាការគ្រោះថ្នាក់បន្តិចនៅទីនេះ។ វានឹងក្លាយជាស្ថានភាពវឹកវរនៅក្នុងបណ្តាប្រទេសនានា ប្រសិនបើប្រជាពលរដ្ឋចាប់ផ្តើមសម្រេចចិត្ត នៅពេលណា ហើយនរណានឹងចាក់ដូសទី២ ដូសទី៣ និងដូសទី៤»។
លោកស្រី Swaminathan បានហៅការចាក់វ៉ាក់សាំងលាយចម្រុះថាជា«តំបន់គ្មានទិន្នន័យ» ប៉ុន្តែក្រោយមកលោកស្រីបានបញ្ជាក់បន្ថែមលើអ្វីដែលលោកស្រីបាននិយាយនៅតាមបណ្តាញសង្គមទាំងយប់។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/WHT-warns-of-caos-if-individual-mix-vaccine-1024x611.png)
លោកស្រីបានសរសេរនៅលើបណ្តាញសង្គមថា ៖«បុគ្គលម្នាក់ៗមិនត្រូវសម្រេចចិត្តដោយខ្លួនឯងទេ ទីភ្នាក់ងារសារធាណៈអាចធ្វើបាន ដោយផ្អែកលើទិន្នន័យដែលមាន។ ទិន្នន័យពីការសិក្សាចាក់លាយចម្រុះ និងត្រូវគ្នារបស់វ៉ាក់សាំងខុសគ្នាកំពុងរង់ចាំ គឺប្រព័ន្ធភាពស៊ាំការពារ និងសុវត្ថិភាពត្រូវការវាយតម្លៃ»។
ការសិក្សាមួយចំនួនបានបង្ហាញពីលទ្ធផលវិជ្ជមានពីការចាក់វ៉ាក់សាំងលាយចម្រុះគ្នា ប៉ុន្តែភាពស៊ាំនិងសុវត្ថិភាពទាំងនោះមិនទាន់ត្រូវបានត្រួតពិនិត្យផ្លូវការនៅឡើយ ហើយត្រូវការសិក្សាបន្ថែមទៀត។
ការចាក់វ៉ាក់សាំងលាយចម្រុះត្រូវបានមើលឃើញជាជម្រើសមួយនៅក្នុងប្រទេសមួយចំនួនដែលការផ្គត់ផ្គង់វ៉ាក់សាំងកំពុងខ្វះខាត។ ប៉ុន្តែ WHO ព្រួយបារម្ភពីស្ថានភាពដែលបុគ្គលម្នាក់ៗសម្រេចចិត្តខ្លួនឯងដើម្បីទទួលវ៉ាក់សាំង និងថាតើមានលក្ខណៈបែបណាដែលគ្មានសេចក្តីណែនាំពីអាជ្ញាធរសុខាភិបាល។
ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រស្តីពីវ៉ាក់សាំងរបស់ WHO បាននិយាយកាលពីខែមិថុនាថា វ៉ាក់សាំង Pfizer គួរត្រូវបានប្រើជាដូសទី២ បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca ដូសទី១ ប្រសិនបើក្រោយមកវ៉ាក់សាំង AstraZeneca មិនមាន។
រហូតដល់ពេលនេះមានប្រទសជាច្រើនដូចជា កាណាដា អេស្ប៉ាញ និងកូរ៉េខាងត្បូងជាដើមបានអនុម័តរួចហើយឲ្យប្រើវ៉ាក់សាំងលាយចម្រុះគ្នាដោយសារព្រួយបារម្ភពីករណីឈាមកកដ៏កម្រពាក់ព័ន្ធនឹងវ៉ាក់សាំង AstraZeneca។
យោងតាមលទ្ធផលបឋមបង្ហាញថា ការសិក្សាមួយរបស់អេស្ប៉ាញរកឃើញថា ការចាក់លាយចម្រុះវ៉ាក់សាំង Pfizer និងAstraZeneca មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍