Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ ១៩ សម្លាប់មនុស្ស​កើន​ដល់ជាង ១,១៤លាននាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជិត ៤២លាននាក់

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រនេះ តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ ១៩ នៅ​ជុំ​វិញ​ពិភពលោក នៅ​តែ​បន្ត​កើន​ឡើង​យ៉ាង​គំហុក​ដោយសរុប​ដល់​ទៅជាង ១,១៤លាននាក់ ខណៈឆ្លង​សរុបកើន​ដល់ជិត ៤២លាននាក់ ក្នុងនោះជាសះស្បើយជាង ៣១លាននាក់។ នេះបើ​យោង​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​ Worldometers.info។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង អត្រា​ឆ្លង​ថ្មី​នៅ​លើ​ពិភពលោក​ភាគ​ច្រើន កើតមាន​នៅ​ឥណ្ឌា នាំ​ឲ្យ​ប្រទេស​មាន​ពលរដ្ឋជាង ១៣,៥ពាន់​លាននាក់មួយ​នេះ ឡើងឈរ​លំដាប់​ទី២ ប្រកៀក​ប្រកិតជាមួយ​សហរដ្ឋអាមេរិក ដែល​ឈរលើ​កំពូល​តារាង ជាមួយ​តួលេខឆ្លង​សរុបប្រមាណ ៧,៥៦លាននាក់ ស្លាប់ ១១៧ ៣៣៦នាក់ ខណៈអាមេរិកស្លាប់ ២២៨ ៣៨១នាក់ ក្នុង​ចំណោមអ្នក​ឆ្លង​សរុបជាង ៨,៦៦លាននាក់។


ប្រទេស​ធ្ងន់ធ្ងរ​លំដាប់ទី៣ គឺ​ប្រេស៊ីល ដែល​មាន​តួលេខ​ឆ្លង​សរុបជាង ៥,៣៣លាននាក់ ស្លាប់ ១៥៥ ៩៦២នាក់។

ស្ថានភាព​នៅ​អឺរ៉ុប រុស្ស៊ី គឺ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​មាន​អ្នក​ឆ្លង​សរុបជាង ១,៤លាននាក់ ស្លាប់ ២៥​ ២៤២នាក់ អេស្ប៉ាញ​ឆ្លង​សរុបជាង ១,០៩លាននាក់ ស្លាប់ ៣៤ ៥១២នាក់ ខណៈ​បារាំង ឆ្លង​សរុបប្រមាណ ១លាននាក់ ស្លាប់ ៣២ ៤១០នាក់។

ដោយឡែក នៅ​អាស៊ីអាគ្នេយ៍​ឯណេះ​វិញ ឥណ្ឌូនេស៊ី បាន​វ៉ាដាច់ហ្វីលីពីនហើយ ដោយ​មាន​តួលេខឆ្លង​ប្រមាណជាង ៣៧៧ ៥០០នាក់ ស្លាប់ ១២ ៩៥៩នាក់ ខណៈ​ហ្វីលីពីនឆ្លង​សរុបប្រមាណ ៣៦៤ ០០០នាក់ ស្លាប់ ៦ ៨៧៣នាក់។

បើ​ក្រឡេក​មក​មើល​ស្ថានភាព​នៅ​តំបន់​ឥណ្ឌូចិន មាន​វៀតណាម ឡាវ និង​កម្ពុជា គឺ​វៀតណាមជាប្រទេស​មាន​អត្រាឆ្លង​ និង​ស្លាប់​ច្រើន​បំផុត ជាមួយករណី​សរុប ១ ១៤៨នាក់ ស្លាប់ ៣៥នាក់ កម្ពុជា​ឆ្លង​សរុប ២៨៦នាក់ ខណៈ​ឡាវ ២៤នាក់ និង​សុទ្ធ​តែគ្មានអ្នក​ស្លាប់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Worldometers

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម