ព័ត៌មានអន្ដរជាតិ
ពេលនេះ ករណីឆ្លងកូវីដប្រចាំថ្ងៃ របស់ឥណ្ឌូណេស៊ី កើនលើស ឥណ្ឌា ទៅទៀត
ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌូណេស៊ី ពេលនេះ បានកើនលើសករណីប្រចាំថ្ងៃរបស់ឥណ្ឌាហើយ ដោយធ្វើឲ្យខ្លួនក្លាយជាចំណុចផ្ទុះវីរុសថ្មីរបស់អាស៊ី ខណៈវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta កំពុងវាយលុក ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍មួយនេះ។

ឥណ្ឌូណេស៊ី បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃលើស ៤០,០០០ ករណី ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា ដែលរួមមានទាំងកំណត់ត្រាខ្ពស់បំផុត ៤៧,៨៩៩ ករណី កាលពីថ្ងៃអង្គារ ផងដែរ។
ក្រុមមន្រ្តីមានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួនថ្មីឆ្លងកាន់តែខ្លាំង កំពុងរាលដាលនៅខាងក្រៅកោះជ្វារបស់ប្រទេសនេះ ហើយអាចបង្កផលប៉ះពាល់ដល់បុគ្គលិកមន្ទីរពេទ្យ និងការផ្គត់ផ្គង់អុកស៊ីសែននិងថ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនករណីបច្ចុប្បន្ន របស់ឥណ្ឌូណេស៊ី គឺនៅឆ្ងាយណាស់ បើធៀបទៅនឹងពេលឥណ្ឌា ឡើងដល់ចំណុចកំពូល ៤០០,០០០ ករណីកាលពីខែឧសភា។
ប្រទេសឥណ្ឌា ដែលមានប្រជាជនលើសប្រហែល ៥ ដងនៃចំនួនប្រជាជន ២៧០ លាននាក់របស់ឥណ្ឌូណេស៊ី បានមើលឃើញការឆ្លងប្រចាំថ្ងៃធ្លាក់ចុះក្រោម ៣៣,០០០ ករណីកាលពីថ្ងៃអង្គារ ខណៈការផ្ទុះឡើងដ៏សាហាវរបស់ខ្លួន បានបន្តធ្លាក់ចុះ។
ជាមធ្យម ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថាមានអ្នកស្លាប់ ៩០៧ នាក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ បើប្រៀបធៀបទៅនឹង ១៨១ នាក់កាលពីខែមុន ខណៈ ប្រទេសឥណ្ឌាបានរាយការណ៍ថា មានអ្នកស្លាប់ជាមធ្យម ១,០៧២ នាក់រៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មិនធ្លាប់មានសោះ! ២៤ម៉ោងចុងក្រោយ ឥណ្ឌូណេស៊ី ប្រកាសរកឃើញ អ្នកឆ្លងកូវីដខ្ពស់បំផុត ជាង ៤ពាន់ករណី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ