Connect with us

ព័ត៌មានអន្ដរជាតិ

WHO ៖ កុមាររាប់លាននាក់នៅទូទាំងពិភពលោក មិនបានចាក់វ៉ាក់សាំង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និង UNICEF បាននិយាយថា កុមាររាប់លាននាក់នៅទូទាំងពិភពលោក បានខកខានមិនបានទទួលការចាក់វ៉ាក់សាំងកាលពីឆ្នាំមុន ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO និង UNICEF បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កុមារចំនួន ២៣ លាននាក់ បានខកខានទទួលថ្នាំបង្ការជាមូលដ្ឋានជាច្រើនដូចជា ជំងឺកញ្ជ្រិល និងជំងឺស្វិតដៃជើង ជាដើម ហើយកុមាររហូតដល់ ១៧ លាននាក់ មិនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺអ្វីទាំងអស់ ។

ការខ្វះខាតនេះ ត្រូវបានស្តីបន្ទោសទៅលើសម្ពាធនៃស្ថាប័នវេជ្ជសាស្រ្ត ដែលកំពុងប្រឈមនឹងអ្នកជំងឺកូវីដ បូករួមនឹងឪពុកម្តាយ មិនបានយកកូនរបស់ពួកគេទៅចាក់ថ្នាំបង្ការ ដោយខ្លាចឆ្លងមេរោគ ។

ទន្ទឹមនោះ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យមានវិធានការជាបន្ទាន់ ដើម្បីធានាការចាក់វ៉ាក់សាំងដល់កុមារឲ្យបានគ្រប់គ្នា ។

លោកបាននិយាយថា “ទោះបីប្រទេសនានាខំប្រឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែយើងបានដើរថយក្រោយចំពោះការចាក់វ៉ាក់សាំងផ្សេងទៀត ដែលធ្វើឲ្យកុមារប្រឈមនឹងគ្រោះថ្នាក់ពីការបំផ្លិចបំផ្លាញផ្សេងៗគ្នា ប៉ុន្តែវាក៏អាចបង្ការបានពីជំងឺ ដូចជា ជំងឺកញ្ជ្រិល ជំងឺស្វិតដៃជើង ឬជំងឺរលាកស្រោមខួរក្បាល ជាដើម” ៕

ប្រែសម្រួលដយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ WHO ៖ អ្នកស្លាប់ដោយកូវីដនៅលើលោកកើនឡើងជាថ្មីម្តងទៀត ក្រោយធ្លាក់ចុះ ១០ សប្ដាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម