Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន និង DNC គ្រោងត្រួតពិនិត្យសារជាអក្សរ ដើម្បីបញ្ឈប់ “ព័ត៌មានក្លែងក្លាយអំពីវ៉ាក់សាំង”

បានផុស

នៅ

រដ្ឋបាលរបស់លោក បៃដិន គ្រោងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយអំពីវ៉ាក់សាំង នៅតាមតំបន់ដែលអត្រាចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ កំពុងធ្លាក់ចុះហើយករណីឆ្លង កំពុងកើនឡើង។

គណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ (DNC) កំពុងពិចារណា ធ្វើការជាមួយក្រុមហ៊ុនផ្ញើសារជាអក្សរ ដើម្បីពិនិត្យអត្ថបទនិងផ្ញើសារដោយផ្ទាល់ ទៅកាន់ជនជាតិអាមេរិកដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ។

គណៈកម្មាធិការនេះ ក៏ត្រូវបានគេរាយការណ៍ផងដែរថា កំពុងពិចារណាជួលអ្នកត្រួតពិនិត្យអង្គហេតុ ដើម្បីឃ្លាំមើលការប្រាស្រ័យទាក់ទង នៅក្នុងផែនការមួយ ដែលក្រុមអ្នកអភិរក្ស កំពុងរិះគន់។

ក្រុមសម្ព័ន្ធមិត្តរបស់លោក បៃដិន រួមទាំងគណៈកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ ក៏គ្រោងនឹងចូលរួមជាមួយភ្នាក់ងារពិនិត្យព័ត៌មាន និងធ្វើការជាមួយក្រុមហ៊ុនផ្ញើសារ SMS ផងដែរ ដើម្បីលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវអំពីវ៉ាក់សាំង ដែលត្រូវបានផ្ញើតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសារជាអក្សរ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ មិនបានបញ្ជាក់ពីរបៀបដែល DNC នឹងធ្វើការជាមួយក្រុមហ៊ុនដែលគ្រប់គ្រងសារជាអក្សរនោះទេ។

ការស្ទាក់ស្ទើរចាក់ថ្នាំបង្ការ បានធ្វើឲ្យអត្រាចាក់វ៉ាក់សាំង ថយចុះ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់សេតវិមានដើម្បីបង្កើនល្បឿនក៏ដោយ។ លោក បៃដិន, ជំទាវទី១ Jill Biden, អនុប្រធានាធិបតីលោកស្រី Kamala Harris និងស្វាមី Doug Emhoff កំពុងធ្វើដំណើរទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការចាក់វ៉ាក់សាំង។

ប៉ុន្តែឥឡូវនេះ មន្រ្តីរដ្ឋបាល កំពុងពិនិត្យមើលជំហានបន្ទាប់ ស្របពេលដែលមនុស្សចំនួន ៩១ លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ហើយរដ្ឋចំនួន ៤៣ កំពុងមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុនខណៈវីរុសបំប្លែងខ្លួន Delta បង្កឲ្យករណីឆ្លងហក់ឡើងខ្ពស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ជន ល្បី ១២០នាក់ជំរុញលោកស្រី Merkel និយាយនឹងលោក បៃដិន ដើម្បី ជួយ សហស្ថាបនិក WikiLeaks

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍២១ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម