ព័ត៌មានអន្ដរជាតិ
ជនជាតិអាមេរិកអាចទទួលបានវ៉ាក់សាំងកូវីដនៅខែក្រោយ
យោងតាមប្រធានកម្មវិធីវ៉ាក់សាំងវីរុសកូរ៉ូណាសហរដ្ឋអាមេរិកបានឲ្យដឹងថា ជនជាតិអាមេរិកអាចទទួលបានវ៉ាក់សាំងភ្លាមៗនៅថ្ងៃទី១១ខែធ្នូខាងមុខនេះ។
វេជ្ជបណ្ឌិត Moncef Slaoui បានប្រាប់បណ្តាញទូរទស្សន៍អាមេរិក CNN ថា ផែនការគឺត្រូវបញ្ជូនវ៉ាក់សាំងទៅកាន់កន្លែងចាក់ថ្នាំបង្ការក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីវ៉ាក់សាំងត្រូវបានអនុម័ត។

ការអត្ថាធិប្បាយនេះបានធ្វើឡើងចំពេលមានការកើនឡើងខ្លាំងនូវករណីឆ្លងទូទាំងប្រទេស។
យោងតាមទិន្នន័យដែលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជាង១២លានករណីនិងការស្លាប់២៥៥,០០០នាក់។
វាគឺជាចំនួនករណីឆ្លងកូវីដខ្ពស់បំផុតនៅលើពិភពលោក។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូរបស់ខ្លួនគឺ BioNTech បានដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់នៅសហរដ្ឋអាមេរិកចំពោះវ៉ាក់សាំង កូវីដ របស់ពួកគេ។
ក្នុងការធ្វើតេស្ត វ៉ាក់សាំងនេះបានបង្ហាញប្រសិទ្ធភាព៩៥ភាគរយ។ ក្រុមហ៊ុន Pfizer សង្ឃឹមថា ខ្លួននឹងអាចផលិតវ៉ាក់សាំងបានរហូតដល់៥០លានដូសនៅត្រឹមដំណាច់ឆ្នាំនេះ។
គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងរបស់រដ្ឋបាលថ្នាំនិងចំណីអាហារ (FDA) គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១០ខែធ្នូដើម្បីពិភាក្សាថាតើត្រូវអនុញ្ញាតឲ្យចាក់វ៉ាក់សាំងនេះដែរឬទេ។

លោកវេជ្ជបណ្ឌិត Slaoui បានប្រាប់ CNN ថា វ៉ាក់សាំងអាចនឹងត្រូវចាប់ផ្តើមចែកចាយនៅថ្ងៃទីពីរបន្ទាប់ពីការយល់ព្រម។
វ៉ាក់សាំងនេះត្រូវបានកំណត់ថានឹងចែកចាយដោយផ្អែកលើចំនួនប្រជាជនរបស់រដ្ឋនីមួយៗ។ លោក Slaoui បាននិយាយថា រដ្ឋនីមួយៗនឹងទទួលខុសត្រូវក្នុងការសម្រេចចិត្តថាតើអ្នកណាដែលត្រូវចាក់វ៉ាក់សាំងមុនគេប៉ុន្តែត្រូវផ្តល់អាទិភាពដល់អ្នកដែលមានហានិភ័យខ្ពស់បំផុតដូចជាបុគ្គលិកសុខាភិបាលនិងមនុស្សចាស់ជាដើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេសប្រកាសដំណឹងល្អអំពីវ៉ាក់សាំងកូវីដ
ចុចអាន៖ វ៉ាក់សាំងកូវីដផលិតនៅវៀតណាមត្រៀមធ្វើតេស្តលើមនុស្សវ័យចំណាស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ