ព័ត៌មានអន្ដរជាតិ
វៀតណាមអនុម័តវ៉ាក់សាំងកូវីដ J&J ប្រើប្រាស់បន្ទាន់
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់ដែលបានក្លាយជាវ៉ាក់សាំងទី៦ត្រូវបានអនុម័តក្នុងប្រទេសនេះ។
ក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson (J&J) នៅក្នុងប្រទេសវៀតណាមបានដាក់ស្នើសុំការអនុម័តកាលពីដើមខែនេះជាមួយនឹងទិន្នន័យសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់វា។

ការអនុម័តរបស់ក្រសួងគឺផ្អែកលើអ្នកផលិតដែលបានធានាពីសុវត្ថិភាព និងគុណភាព ដោយផ្តល់ទិន្នន័យបន្ថែមនៅពេលស្នើសុំ និងសហប្រតិបត្តិការក្នុងការចែកចាយ រដ្ឋបាល និងការគ្រប់គ្រងហានិភ័យ។
កន្លងមក ប្រទេសវៀតណាមបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៥ប្រភេទមកហើយគឺ AstraZeneca, Sputnik-V, Pfizer, Moderna និង Sinopharm។
មិនដូចវ៉ាក់សាំង៥ប្រភេទខាងលើ វ៉ាក់សាំង J&J ត្រូវការចាក់តែមួយដូសប៉ុណ្ណោះ។ ការសាកល្បងគ្លីនិកទូទាំងពិភពលោកទៅលើអ្នកស្ម័គ្រចិត្ត ៤៤០០០នាក់បង្ហាញថា ប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងនេះមាន៦៦%។
វ៉ាក់សាំង J&J ទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១២ ខែមីនា ហើយកំពុងមានក្នុងប្រទេស និងដែនដី២៤៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ