Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះទឹកជំនន់ធ្ងន់ធ្ងរ កំពុងវាយប្រហារទូទាំងអឺរ៉ុប

បានផុស

នៅ

មនុស្សយ៉ាងតិច៦០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ វាយប្រហារ ប្រទេសអ៊ឺរ៉ុបជាច្រើន។

ភាគច្រើននៃអ្នកស្លាប់ ត្រូវបានគេបញ្ជាក់នៅក្នុងប្រទេសអាល្លឹម៉ង់ ដោយមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅទីនោះ ហើយអ្នកខ្លះជាប់លើដំបូលផ្ទះ រង់ចាំការជួយសង្គ្រោះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស្វីសនិងបែលហ្ស៊ិក ដែលមានអ្នកស្លាប់ចំនួន ៨ នាក់ ក៏រងការវាយប្រហារធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ ដែលបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង និងបាក់អាងស្តុកទឹក។

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនថា “ខ្ញុំពិតជាសោកសៅ ចំពោះអ្នកដែលបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ។ យើងនៅមិនទាន់ដឹងតួលេខនៅឡើយទេ។ ប៉ុន្តែវានឹងមានច្រើន”។

អាជ្ញាធរនៅរដ្ឋ North Rhine-Westphalia បាននិយាយថា មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ ខណៈ២៨នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Rhineland-Palatinate ភាគខាងត្បូង។

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរនៅតំបន់ Euskirchen ភាគខាងលិចប្រទេសអាល្លឺម៉ង់ បាននិយាយថា មានមនុស្សស្លាប់ចំនួន ៨ នាក់នៅទីនោះ។

កិច្ចខិតខំប្រឹងប្រែងជួយប្រជាជន ត្រូវបានរារាំងដោយសារទំនាក់ទំនងតាមទូរស័ព្ទនិងអ៊ិនធឺណិត ត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់មួយនៅភាគនិរតីនៃទីក្រុង Cologne។

ប៉ូលិសនៅទីក្រុងភាគខាងលិច Koblenz បាននិយាយថា មនុស្សចំនួនបួននាក់ បានស្លាប់នៅក្នុងតំបន់ Ahrweiler ហើយប្រហែល ៥០ នាក់បានជាប់នៅលើដំបូលផ្ទះរបស់ពួកគេ។

ផ្ទះចំនួន ៦ ខ្នង បានបាក់រលំទាំងយប់នៅក្នុងភូមិ Schuld ខណៈមនុស្សរហូតដល់ ៧០ នាក់ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Metro

ចុចអាន៖ អាល្លឺម៉ង់ រងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ស្លាប់និងបាត់ខ្លួនជិត ៨០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍៨ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម