Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ថៃនិងសិង្ហបុរីរួមគ្នាធ្វើសមយុទ្ធស្របពេលមានភាពតានតឹងជាមួយ ចិន

បានផុស

នៅ

កងទ័ពជើងទឹកឥណ្ឌាបានបញ្ជាក់ថា ខ្លួនកំពុងចូលរួមក្នុងសមយុទ្ធកងនាវាចរត្រីភាគីរយៈពេល២ថ្ងៃដែលចាប់ផ្តើមនៅសមុទ្រ Andaman​ កាលពីថ្ងៃអាទិត្យម្សិលមិញនេះចំពេលមានភាពតានតឹងព្រំដែនកាន់តែខ្លាំងជាមួយប្រទេសចិន។

សមយុទ្ធដែនសមុទ្ររយៈពេល២ថ្ងៃដែលមានឈ្មោះថា SITMEX-20 នេះបានធ្វើឡើងដោយកងទ័ពជើងទឹកឥណ្ឌា សិង្ហបុរីនិងថៃដែលនឹងចូលរួមនៅក្នុងលំហាត់ជាច្រើនរួមមានការធ្វើសមយុទ្ធកងនាវាចរ សមយុទ្ធនាវាចម្បាំងលើផ្ទៃទឹកនិងការបាញ់អាវុធផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធដែនសមុទ្រនេះបានកើតឡើងចំពេលដែលប្រទេសឥណ្ឌានិងចិនកំពុងមានភាពតានតឹងព្រំដែនដ៏អាក្រក់បំផុតក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយ។

កងទ័ពជើងទឹកឥណ្ឌាបានអះអាងថា “SITMEX ត្រូវបានធ្វើឡើងដើម្បីពង្រីកអន្តរប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំង៣។ វាក៏មានគោលបំណងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកហើយលើកកម្ពស់ការយល់ដឹងនិងនីតិវិធីរួមគ្នាឆ្ពោះទៅរកការពង្រឹងសន្តិសុខដែនសមុទ្រទាំងមូលនៅក្នុងតំបន់ផងដែរ”។

នាវាកងទ័ពជើងទឹកឥណ្ឌារួមទាំង Kamorta និង Karmuk ផងដែរកំពុងចូលរួមក្នុងសមយុទ្ធនេះចំណែកឯកងទ័ពជើងទឹកសិង្ហបុរីត្រូវបានតំណាងដោយនាវាចម្បាំងថ្នាក់ Formidable ឈ្មោះ Intrepid និងនាវាថ្នាក់ Endurance ឈ្មោះ Endeavour ចំណែកប្រទេសថៃត្រូវបានតំណាងដោយនាវាថ្នាក់ Chao Phraya ឈ្មោះ Kraburi។

សមយុទ្ធ SITMEX លើកដំបូងដែលរៀបចំឡើងដោយកងទ័ពជើងទឹកឥណ្ឌាត្រូវបានធ្វើឡើងនៅឯទីក្រុង Port Blair ក្នុងខែកញ្ញាឆ្នាំ២០១៩ប៉ុន្តែនៅឆ្នាំនេះ សមយុទ្ធនេះត្រូវបានគេធ្វើដោយមិនមានការទាក់ទងពោលគឺធ្វើតែនៅសមុទ្រប៉ុណ្ណោះដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ ឥណ្ឌាចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកចំពេលមានភាពតានតឹងជាមួយចិន

ចុចអាន​៖ ឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលីចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចរទ្រង់ទ្រាយធំរួមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម