ព័ត៌មានអន្ដរជាតិ
ព្រះសង្ឃខ្លះនៅថៃ បូជាសពកូវីដនៅវត្តតាំងពីព្រឹកដល់យប់
សពកូវីដ-១៩នៅក្នុងប្រទេសថៃត្រូវបានបញ្ជូនទៅបូជានៅវត្តអារ៉ាមដែលរៀបចំឲ្យមានឈាបដ្ឋានដាច់ដោយឡែកសម្រាប់បូជាសពកូវីដ។
សម្រាប់ការបូជាសពនៅវត្តក្នុងប្រទេសថៃបានធ្វើឲ្យឈាបនដ្ឋានរៀបចំពិធីបូជាស្ទើរគ្មានទំនេរ ដោយសារករណីស្លាប់កូវីដ-១៩បានកើតមានរាប់សិបនាក់ជារៀងរាល់ថ្ងៃ។
ក្រៅពីមានក្រុមអ្នកស្ម័គ្រចិត្ត ព្រះសង្ឃក៏ស្ម័គ្រចិត្តចូលរួមរៀបចំពិធីបូជាដែរ។ ជាក់ស្តែងសង្ឃថៃព្រះនាម Pongpetch Santijittho ស្លៀកពាក់ឈុតគ្រូពេទ្យដែលជាឯកសណ្ឋានសម្រាប់ការពារខ្លួន និងពាក់ស្បែកជើងជ័រខ្មៅវែងដើម្បីរៀបចំពិធីបូជា។
ព្រះអង្គ Pongpetch បានរៀបចំបូជាជារៀងរាល់ថ្ងៃនៅវត្តដែលព្រះអង្គគង់ក្នុងខេត្ត Pathum Thani ជាយក្រុងបាំងកកដែលជាមណ្ឌលផ្ទុះកូវីដ-១៩ខ្លាំងសម្លាប់មនុស្សជាច្រើននាក់ជារាល់ថ្ងៃ។
វត្តនេះជាទូទៅត្រូវបានប្រើសម្រាប់បូជាសពប្រហែលជា២ឬបីប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែឥឡូវនេះហោចណាស់បូជាសព៤ទៅ៥ក្នុងមួយៗថ្ងៃ។
ព្រះអង្គ Pongpetch មានសង្ឃដិកាថា ៖«អាត្មាមិនសូវបានជួបព្រះសង្ឃផ្សេងទៀតក្នុងវត្តទេ ពីព្រោះអាត្មារវល់បូជាសព និងរើសធាតុតាំងពីព្រឹករហូតដល់យប់»។
នៅក្នុងវត្តមានឈាបនដ្ឋានពីរសម្រាប់បូជា ត្រូវបានបង្កើនដល់៣។ ព្រះអង្គ Pongpetch ព្រះជន្ម៣៩វស្សាបានចាត់ចែងពិធីបូជា និងមានអ្នកស្ម័គ្រចិត្តផ្សេងទៀតជួយព្រះអង្គ។
វត្តបានផ្តល់ការបូជាសពដោយឥតគិតថ្លៃសម្រាប់សពកូវីដ-១៩។ ថៃបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានករណីស្លាប់ច្រើនបំផុតជាប់កំណត់ត្រាថ្មីគឺ ៩៨នាក់ ដែលបានធ្វើឲ្យតួលេខស្លាប់សរុបឡើងដល់ ៣០៣២នាក់។
ព្រះអង្គ Pongpetch មានសង្ឃដិកាថា ៖«អាត្មាយល់ថា សាច់ញាតិទាំងអស់ដែលបាត់បង់មនុស្សជាទីស្រឡាញ់ពិតជាក្រៀមក្រំណាស់ ដោយសារពួកគេមិនអាចចូលរួមពិធីបូជាបាន។ អាត្មានឹងផ្ញើការគាំទ្រដល់ពួកគាត់ និងព្យាយាមជួយឲ្យអស់ពីលទ្ធភាព»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក