ព័ត៌មានអន្ដរជាតិ
តាមពិត WHO ធ្លាប់ព្រមាន អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ ដែលកាន់តែសាហាវ
កាលពីពាក់កណ្តាលឆ្នាំនេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាច្រើនលើពិភពលោក បានបង្កើនលទ្ធភាពដែលថា វីរុសបំប្លែងខ្លួនថ្មីៗដែលបង្កគ្រោះថ្នាក់កាន់តែខ្លាំង អាចនឹងលេចចេញនាពេលអនាគត។

លោកសាស្រ្តាចារ្យ Didier Houssin ប្រធានគណៈកម្មាធិការគ្រោះអសន្នកូវីដ-១៩របស់ WHO បាននិយាយថា “ជំងឺរាតត្បាត មិនទាន់ជិតដល់ទីបញ្ចប់ទេ”។
នៅពេលចាប់ផ្តើមរោគរាតត្បាត មានតែវីរុស SARS-CoV-2 មួយប៉ុណ្ណោះ។ ប៉ុន្តែនៅពេលវីរុសបានរីករាលដាលពាសពេញពិភពលោក វាបានបំប្លែងខ្លួន បង្កជាវីរុស Version ថ្មីៗ ហើយមានខ្លះ ឆ្លងខ្លាំងជាងវីរុសដើមទៅទៀត។

បច្ចុប្បន្ននេះ មានវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភចំនួនប្រាំ ដែលត្រូវបានបញ្ជាក់ដោយ WHO។ វីរុសបំប្លែងខ្លួនថ្មីបំផុតមានដើមកំណើតនៅអាហ្វ្រិកខាងត្បូងឈ្មោះ Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសនិងដែនដីចំនួន ១១ហើយ។
WHO ធ្លាប់បានព្រមានថា ស្របពេលវីរុសនានា នៅតែបន្តរាលដាល វីរុសបំប្លែងខ្លួនថ្មីៗ អាចនឹងលេចចេញ នាពេលអនាគត ដែលអាចនឹងកាន់តែពិបាកក្នុងការគ្រប់គ្រង។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងគឺជាឧបករណ៍សំខាន់បំផុតមួយរបស់ពិភពលោក ដើម្បីការពារការរីករាលដាលនៃវីរុស SARS-CoV-2 បច្ចុប្បន្ន ដោយធ្វើឲ្យវីរុសនេះ មានឱកាសតិចជាងមុន ក្នុងការវិវត្តទៅជាវីរុសបំប្លែងខ្លួនថ្មីៗ។ ប៉ុន្តែប្រទេសជាច្រើន មិនមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ ក្ដៅៗ ហ្វីលីពីន រកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងក្នុងសហគមន៍ជាលើកដំបូង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ