Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់មរណៈនៅ អាល្លឺម៉ង់និងបែលហ្សិក សម្លាប់មនុស្សកើនដល់ជិត ១០០នាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅអឺរ៉ុប បានកើនឡើងដល់៩៣នាក់ហើយ​ គិតត្រឹមថ្ងៃសុក្រទី១៦ខែកក្កដានេះ ដោយភាគច្រើនគឺនៅភាគខាងលិចប្រទេសអាល្លឺម៉ង់។

លោកស្រីអធិការបតី Angela Merkel បាននិយាយពីទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃព្រហ​ស្បតិ៍ ខណៈពេលជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ថា “ខ្ញុំបារម្ភថា យើងនឹងឃើញពីវិសាលភាពនៃគ្រោះមហន្តរាយ ដែលកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ”។

ដោយសារតែទំហំនៃគ្រោះមហន្តរាយ និងការវាយប្រហារប្រជាជនទាំងមិនដឹងខ្លួន កាសែត Bild ដែលលក់ដាច់បំផុតរបស់ប្រទេសអាល្លឺម៉ង់ បានឲ្យឈ្មោះគ្រោះមហន្តរាយនេះថា “ទឹកជំនន់មរណៈ”។

អាជ្ញាធរនៅរដ្ឋ Rhineland-Palatinate បាននិយាយថា មនុស្សចំនួន ៥០ នាក់ បានស្លាប់នៅក្នុងរដ្ឋភាគខាងលិចមួយនេះ ដែលនាំឲ្យអ្នកស្លាប់សរុបទូទាំងប្រទេសកើនដល់ ៨១នាក់។

ចំណែកក្នុងប្រទេសបែលហ្ស៊ិក ដែលនៅជិតខាងវិញ មនុស្សស្លាប់ត្រូវបានគេរាយការណ៍ថា មានចំនួន១២នាក់ ហើយមនុស្សជាង ២១,០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់ Wallonia។

រីឯ ប្រទេសលុចសំបួនិងហូឡង់ ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ផងដែរ។

ប៉ុន្តែចំនួនអ្នកស្លាប់នៅអាល្លឺម៉ង់គឺខ្ពស់បំផុត ហើយទំនងជានឹងកើនឡើងបន្តទៀត ខណៈមនុស្សជាច្រើននៅតែកំពុងបាត់ខ្លួន ក្នុងរដ្ឋ North Rhine-Westphalia និង Rhineland-Palatinate ដែលជារដ្ឋ រងគ្រោះខ្លាំងជាងគេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ កំពុងវាយប្រហារទូទាំងអឺរ៉ុប

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម