ព័ត៌មានអន្ដរជាតិ
ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បានឲ្យដឹងថា អ្នកទោសដែលឆ្លងវីរុសកូវីដ-១៩មានរោគសញ្ញាស្រាល ជិត ៣,០០០ នាក់នៅក្នុងពន្ធនាគារ Chiang Mai Central បានជាសះស្បើយ បន្ទាប់ពីទទួលការព្យាបាល ដោយផឹកត្រឹមតែ ស្មៅប្រមាត់មនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។

លោករដ្ឋមន្រ្តីបាននិយាយកាលពីថ្ងៃសុក្រទី១៦ខែកក្កដាថា “ខ្ញុំសូមចែកចាយតួលេខគួរឲ្យចាប់អារម្មណ៍ទាំងនេះដល់អ្នក។ អ្នកទោសដែលបានឆ្លងសរុបទាំងអស់ ១,២៥១ នាក់នៅក្នុងពន្ធនាគារ Chiang Mai ត្រូវបានព្យាបាលដោយថ្នាំ Favipiravir ខណៈ ២.៩១៤ នាក់ត្រូវបានព្យាបាលដោយផឹកត្រឹមតែ ស្មៅប្រមាត់មនុស្ស”។
អ្នកដែលក្អកនិងពិបាកដកដង្ហើម ត្រូវបានព្យាបាលដោយថ្នាំ favipiravir រីឯអ្នកដែលមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ ត្រូវបានគេឲ្យផឹកឱសថបុរាណនេះ។

លោកបាននិយាយបែបនេះ នៅក្នុងកិច្ចប្រជុំ ជាមួយភ្នាក់ងាររដ្ឋមួយចំនួនស្តីពីគោលនយោបាយជំរុញការដាំស្មៅ នៅតាមពន្ធនាគារទាំងអស់។
លោកបានថ្លែងថា តាមរយៈបទពិសោធន៍នេះ លោកចង់ជំរុញឲ្យមានការដាំដុះស្មៅជាឱសថបុរាណ ជាពិសេសសម្រាប់ការប្រើប្រាស់នៅតាមផ្ទះ ព្រោះបច្ចុប្បន្ន ប្រទេសនេះមានការឆ្លងជំងឺកូវីដ-១៩ លើស៩,០០០ ករណីជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ព្រឹកនេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ ជាង ២ពាន់ករណីទៀត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក