Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ដ៏សាហាវនៅអឺរ៉ុប អ្នកស្លាប់កើនដល់ជាង ១០០នាក់ ខណៈរាប់ពាន់នាក់បាត់ខ្លួន

បានផុស

នៅ

មនុស្សយ៉ាងតិច១២០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួននៅអឺរ៉ុបខាងលិច បន្ទាប់ពីជួបគ្រោះទឹកជំនន់អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យទឹកទន្លេឡើងផុតច្រាំង ហើយបំផ្លិចបំផ្លាញតំបន់នានា។

នៅប្រទេសអាល្លឺម៉ង់ដែលមានចំនួនអ្នកស្លាប់ដល់ទៅជាង១០០នាក់ លោកស្រីអធិការបតី Angela Merkel បានអំពាវនាវឲ្យមានការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ។

ទន្ទឹមនោះ មនុស្សយ៉ាងតិច ២០ នាក់បានស្លាប់នៅប្រទេសបែលហ្ស៊ិក។ ប្រទេសហូឡង់ លុចសំបួនិងស្វីសក៏រងផលប៉ះពាល់ដែរ។

មានកត្តាជាច្រើនរួមចំណែកដល់ទឹកជំនន់ដ៏សាហាវនេះ ប៉ុន្តែបរិយាកាសក្តៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង។

ប៉ូលិស ទាហាននិងបុគ្គលិកសេវាកម្មសង្គ្រោះបន្ទាន់ប្រមាណ ១៥,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជួយក្នុងការស្វែងរកនិងជួយសង្គ្រោះ។

ភូមិទាំងមូលៗត្រូវបានបំផ្លាញ ហើយមន្រ្តីនៅស្រុក Ahrweiler ភាគខាងលិចប្រទេសអាល្លឺម៉ង់ បាននិយាយថា មានមនុស្សរហូតដល់ទៅ ១,៣០០ នាក់កំពុងបាត់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទឹកជំនន់មរណៈនៅ អាល្លឺម៉ង់និងបែលហ្សិក សម្លាប់មនុស្សកើនដល់ជិត ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ការលក់រថយន្តថ្មី​នៅកម្ពុជាកើនឡើងខ្ពស់នៅត្រីមាសទី១

ព័ត៌មានជាតិ៥៣ នាទីutes មុន

គ្រួសារមួយនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ មានជីវភាពល្អប្រសើរពីការដាំដំណាំសាវម៉ៅ ទុរេន និងផ្លែបំពេញរាជ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាជីវករវៀតណាមនៅក្រុងធំៗបិទតូបខ្លួន នៅពេលអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល​យក​បានសាកសព​ចំណាប់ខ្មាំង​ពីរ​នាក់​មក​វិញ ​ចំពេល​ជម្លោះ​ហ្គាហ្សា​កំពុង​បន្ត

Sokha Hotels

ព័ត៌មានពេញនិយម