Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ត្រៀមខ្លួនធ្វើការជាមួយមេដឹកនាំអាមេរិកគ្រប់រូបដែលឈ្នះឆ្នោតស្របច្បាប់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយមេដឹកនាំអាមេរិកគ្រប់រូប ហើយនឹងអបអរសាទរអ្នកដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅពេលដែលបែបបទផ្លូវការត្រូវបានដោះស្រាយ ។

លោក ពូទីន បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីព្យាយាមលុបចោលការបរាជ័យនៃការបោះឆ្នោតរបស់លោកនៅថ្ងៃទី ៣ ខែវិច្ឆិកា លើប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន ត្រូវបានគេដកស្រង់សម្តីនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា “យើងនឹងធ្វើការជាមួយអ្នកណាម្នាក់ដែលមានការជឿជាក់ពីប្រជាជនអាមេរិក” ។

លោក ពូទីន បាននិយាយថា ប៉ុន្តែអ្នកឈ្នះត្រូវតែប្រកាសឈ្មោះដោយគណបក្សប្រឆាំងដែលគួរតែទទួលស្គាល់ជ័យជម្នះរបស់គូប្រជែងរបស់ពួកគេ ឬបន្ទាប់ពីលទ្ធផលចុងក្រោយនៃការបោះឆ្នោតត្រូវបានបញ្ជាក់តាមរបៀបត្រឹមត្រូវតាមច្បាប់ ។

ការលើកឡើងបែបនេះ បន្ទាប់ពីការអត្ថាធិប្បាយរបស់វិមានក្រឹមឡាំងកាលពីមុនថា ខ្លួននឹងរង់ចាំលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក មុនពេលធ្វើការអបអររបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ វីដេអូលោក ពូទីន ក្អកខ្លាំងៗក្នុងកិច្ចប្រជុំ ធ្វើឲ្យគេបារម្ភថា គាត់ឆ្លងកូវីដ

ចុចអាន ៖ ហុងគ្រី ជាប្រទេសអ៊ឺរ៉ុបដំបូងគេទទួលវ៉ាក់សាំង Sputnik V របស់រុស្ស៊ី (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម