Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានអាមេរិក “កុំលេងជាមួយភ្លើង” ហើយឈប់បង្ករឿងនៅ តៃវ៉ាន់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ចិន សូមព្រមានដល់សហរដ្ឋអាមេរិក កុំលេងជាមួយភ្លើង និងបញ្ឈប់សកម្មភាពប្រថុយប្រថាននិងបង្កហេតុរបស់ខ្លួនជាបន្ទាន់ ហើយកុំបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់ និងចៀសវាងភាពតានតឹងកាន់តែខ្លាំងឡើងនៅច្រកសមុទ្រតៃវ៉ាន់។

New ministry spokesman is no man of mystery - China - Chinadaily.com.cn
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន CGTN បានរាយការណ៍ថា លោក Wu បានធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍នៃការចុះចតរបស់យន្តហោះដឹកយោធា អាមេរិកនៅកោះតៃវ៉ាន់។

លោក Wu លើកឡើងថា កោះតៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយរាល់ការចុះចតដោយយន្តហោះយោធាបរទេសណាមួយនៅលើទឹកដីចិននេះ ត្រូវតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកបន្ថែមថា ការរំលោ​ភណាមួយដោយនាវាឬយន្តហោះបរទេស ក្នុងដែនអាកាសចិននឹងមានផលវិបាកធ្ងន់ធ្ងរ។

យើងបានព្រមានដល់អាជ្ញាធរនៃគណបក្សចម្រើនប្រជាធិបតេយ្យ (DPP) កុំវាយតម្លៃស្ថានការណ៍ដោយខុសឆ្គង អញ្ជើញឆ្កែចចកចូលក្នុងផ្ទះឬធ្វើសកម្មភាពអស់សង្ឃឹម។ ការឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីស្វែងរកឯករាជ្យឬបង្ករឿងនៅដីគោក នឹងមានតែនាំតៃវ៉ាន់ចូលទៅក្នុងគ្រោះថ្នាក់ប៉ុណ្ណោះ។

លោក Wu និយាយថា ប្រទេសចិនត្រូវតែបង្រួបបង្រួមឡើងវិញ ហើយគ្មាននរណាម្នាក់គួរមើលស្រាលការប្តេជ្ញាចិត្តដ៏រឹងមាំ ការប្តេជ្ញាចិត្តខ្ពស់និងសមត្ថភាពដ៏អស្ចារ្យរបស់ប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនឡើយ។

លោកបានបន្ថែមទៀតថា កងទ័ពរំដោះប្រជាជនចិន (PLA) នៅតែមានការប្រុងប្រយ័ត្នខ្ពស់ហើយនឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីបង្ក្រាបរាល់ការប៉ុនប៉ងទាមទារឯករាជ្យរបស់តៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Farsnews

ចុចអាន៖ មិនធម្មតា! ចិន មានអ្នកប្រើប្រាស់បណ្ដាញ 5G យ៉ាងច្រើនសន្ធឹកសន្ធាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម