ព័ត៌មានអន្ដរជាតិ
លេចធ្លោយការបំពានជាសកលដោយមេរោគលួចទិន្នន័យតាម iPhones និង Android
យោងតាមការស៊ើបអង្កេយជុំវិញការលេចធ្លោយទិន្នន័យទ្រង់ទ្រាយធំមួយបង្ហាញថា សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងមេធាវីទូទាំងពិភពលោកបានក្លាយជាគោលដៅរបស់រដ្ឋាភិបាលផ្តាច់ការតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទន់ដើម្បីលួចទិន្នន័យដែលបច្ចេកទេសនោះត្រូវបានលក់ដោយក្រុមហ៊ុនស៊ើបការណ៍អ៉ីស្រាអែល NSO Group។
ការស៊ើបអង្កេតដែលត្រូវបានធ្វើដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកចំនួន១៧បានលើកឡើងថា ការបំលោភបំពានបានរាលដាល និងកំពុងតែបន្តនៃមេរោគលួចហែកឈ្មោះ Pegasus របស់ NSO ដែលក្រុមហ៊ុនអះអាងថា ជាមេរោគបំរ៉ុងទុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងឧក្រិដ្ឋកម្ម និងភេរវកម្មប៉ុណ្ណោះ។

Pegasus ជាមេរោគមួយប្រភេទដែលឆ្លងចូលទូរសព្ទ iPhones និងឧបករណ៍ Android ដែលអាចផ្តល់ឲ្យប្រតិបត្តិករចូលទាញយកសារ រូបថត អ៉ីមែល សារសំឡេង និងមីក្រូហ្វូនដែលដំណើរការជាសម្ងាត់។
ការលេចធ្លោយនេះមានបញ្ជីលេខទូរសព្ទជាង៥ម៉ឺនដែលត្រូវបានគេជឿថា មនុស្សទាំងនោះជាអ្នកមានផលប្រយោជន៍ដល់អតិថិជនរបស់ក្រុមហ៊ុន NSO តាំងពីឆ្នាំ២០១៦។
យោងតាមរបាយការណ៍សមាគមនបង្ហាញថា សារព័ត៌មាន Forbidden Stories ដែលស្ថាប័នផ្សព្វផ្សាយមិនរកប្រាក់ចំណេញនៅទីក្រុងបារីស និងអង្គការលើកលែងទោសអន្តរជាតិជាបឋមអាចចូលមើលបញ្ជីលេចធ្លោយនោះ និងបានចែកចាយការចូលទៅដៃគូសារព័ត៌មានផ្សេងៗទៀតដែលជាផ្នែកនៃគម្រោងរបស់មេរោគ Pegasus។
លេខទូរសព្ទដែលមាននៅក្នុងបញ្ជីទិន្នន័យទាំងនោះមិនអាចបង្ហាញថាតើឧបករណ៍អាចឆ្លងមេរោគ Pegasus ឬជាគោលដៅនៃការវាយប្រហារនោះទេ។ ប៉ុន្តែ ក្រុមសមាគមជឿថា ទិន្នន័យបង្ហាញទាំងនោះជាគោលដៅដ៏មានសក្តានុពលរបស់រដ្ឋាភិបាលដែលជាអតិថិជនរបស់ NSO ដែលលាតត្រដាងពីការប៉ុនប៉ងស៊ើបការណ៍ជាមុនដែលអាចទៅរួច។
ការធ្វើកោសល្យវិច្ច័យលើលេខទូរសព្ទមួយចំនួនដែលមាននៅក្នុងបញ្ជីលេចធ្លាយនោះក៏បង្ហាញថា ជាងពាក់កណ្តាលមានដានមេរោគ Pegasus។
សារព័ត៌មាន The Guardian និងដៃគូប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតនឹងបង្ហាញអត្តសញ្ញាណនៃមនុស្សទាំងនោះដែលលេខទូរសព្ទរបស់ពួកគេមាននៅក្នុងបញ្ជីលេចធ្លាយនាពេលខាងមុខ។ មនុស្សទាំងនោះមានដូចជាអ្នកជំនួញ ឥស្សរជនសាសនា បុគ្គលនៅគ្រឹះស្ថានឧត្តមសិក្សា បុគ្គលិកក្រៅរដ្ឋាភិបាល មន្ត្រីសហជីព និងមន្ត្រីរដ្ឋាភិបាល រាប់ទាំងរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Guardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ