Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវធ្វើចត្តាឡីស័ក ក្រោយប៉ះផ្ទាល់រដ្ឋមន្ត្រីសុខាភិបាលដែលវិជ្ជមានកូវីដ

បានផុស

នៅ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងលោក Rishi Sunk អធិការបតី ត្រូវបានបង្ខំឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីបានទាក់ទងជាមួយរដ្ឋមន្ត្រីសុខាភិបាលលោក Sajid Javid ដែលបានធ្វើតេស្តរកវិជ្ជមានកូវីដ កាលពីថ្ងៃសៅរ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំងពីរត្រូវបង្ខំចិត្តធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីបានបដិសេធមិនដាក់ខ្លួនឯងនៅដាច់ដោយឡែក ខណៈការបដិសេធរបស់ពួកគេ ក៏បានជំរុញឲ្យមានការប្រឆាំងជាសាធារណៈ និងមានប្រតិកម្មពីសមាជិកសភាអភិរក្សនិយមផងដែរ ។

ទន្ទឹមនោះ វិមាន Downing Street បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “លោក Johnson នឹងបន្តដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីពីចម្ងាយ ។ ចំណែកអធិការបតីក៏បានជាប់ទាក់ទងផងដែរ ហើយនឹងធ្វើចត្តាឡីស័កតាមតម្រូវការ” ។

ការធ្វើចត្តាឡីស័ករបស់អ្នកទាំងពីរ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីវិមាន Downing Street មានភាពច្របូកច្របល់ និងភាពវឹកវរជុំវិញការដកការរឹតត្បិតស្ទើរតែទាំងអស់នៅថ្ងៃចន្ទនេះ ដែលត្រូវបានគេហៅថា “ថ្ងៃសេរីភាព” ។

ស្របពេលជាមួយគ្នានេះ ការបដិសេដចំពោះការធ្វើចត្តាឡីស័ករបស់អ្នកទាំងពីរ ក៏មានការផ្ទុះកំហឹង និងការរិះគន់ពីមនុស្សជាច្រើន ដោយបានហៅវាថាជាការលាក់ពុតរបស់រដ្ឋាភិបាល ខណៈដាក់ការណែនាំស្ដីពីជំងឺកូវីដ ១៩ ឲ្យសាធារណៈជនអនុវត្ត ប៉ុន្តែបែរជារដ្ឋាភិបាលខ្លួនឯងមិនព្រមគោរពតាមទៅវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម